រដ្ឋសភាអនុម័តជាឯកឆ័ន្ទលើសេចក្តីសម្រេចចិត្តនិងគំរោងច្បាប់សំខាន់ៗមួយចំនួន

(VOVWORLD) -បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃ ទី១៩មិថុនានៅទីក្រុងហាណូយ អង្គប្រជុំបានពិភាក្សាលើគំរោងច្បាប់ការពារនិង អភិវឌ្ឍន៍ព្រៃ(ធ្វើវិសោធនកម្ម) និងអនុម័តជាឯកឆ័ន្ទសេចក្តីសម្រេចិត្តលើសំណើរ របស់ប្រធានតុលាការប្រជាជនកំពូលស្តីពីការតែងតាំងចៅក្រមតុលាការប្រជាជនកំពូលចំនួន២រូប។

នាពេលរសៀលថ្ងៃទី១៩មិថុនា រដ្ឋសភាបានអនុម័តជាឯកឆ័ន្ទលើសេចក្តីសម្រេចចិត្តស្តីពីការទូទាត់ថវិការរដ្ឋឆ្នាំ២០១៥ សេច្តីសម្រេចចិត្តស្តីពីការផ្តាច់ខ្លឹមសារសងការខូចខាតទៅជាគំរោងការសមាសភាគដើម្បីអនុវត្តគំរោងការព្រលានយន្តហោះ Long Thanh។រដ្ឋសភាក៏បានអនុម័តលើគំរោងច្បាប់មួយចំនួនទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ