រដ្ឋសភាអ៊ុយក្រែនបដិសេធពាក្យលាលែងពីដំណែងរបស់នាយករដ្ឋមន្ត្រីស្តទី Arseny Yatsenuyk


រដ្ឋសភាអ៊ុយក្រែនបដិសេធពាក្យលាលែងពីដំណែងរបស់នាយករដ្ឋមន្ត្រីស្តទី Arseny Yatsenuyk  - ảnh 1
រដ្ឋសភាអ៊ុយក្រែនបដិសេធពាក្យលាលែងពីដំណែងរបស់នាយករដ្ឋមន្ត្រីស្តទី Arseny Yatsenuyk (Image: VOV)

(VOVworld) – ក្នុងការបោះឆ្នោតនៅរដ្ឋសភាអ៊ុយក្រែន មានតែសមាជិកសភា
ចំនួន ១៦ រូបយល់ព្រមដើម្បីនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសនេះ លោក  Arseny
Yatsenuyk លាលែងពីដំណែង ក្នុងពេលនោះ សមាជិកសភាចំនួន ១០៩ រូបបាន
ប្រឆាំងជំទាស់។ សេចក្តីសម្រេចនេះរបស់រដ្ឋសភាអ៊ុយក្រែនមានន័យថា៖
ថ្នាក់ដឹកនាំរូបនេះនៅកាន់ដំណែងដ៏ដែលដល់ពេលណាការបោះឆ្នោតរដ្ឋសភា
អ៊ុយក្រែនថ្មីនឹងត្រូវបានរៀបចំឡើង។ តាមប្រធានរដ្ឋសភាអ៊ុយក្រែន លោក
Oleksander Turchinov បានឲ្យដឹងថា៖ ស្ថាប័ននិតិបញ្ញត្តិនៃប្រទេសនេះបាន
អនុម័តលើច្បាប់ថវិការ​ (វិសោធនកម្ម) ឆ្នាំ ២០១៤ ដែលជា សំណើរមួយរបស់
លោក Yatsenyuk។ មុននោះ សំណើរនេះត្រូវបានសភាបដិសេធដែលនាំទៅ
សេចក្តីសម្រេចលាលែងពីដំណែងរបស់លោក។ក្រៅពីនោះ ការរំសាយសម្ព័ន្ធ
ភាពកាន់អំណាច “ការជ្រើសរើសអឺរ៉ុប” ក៏ត្រូវបានចាត់ ទុកជាមួលហេតុនាំ
ទៅដល់សេចក្តីសម្រេចលាលែងពីដំណែងនេះរបស់ Yatsenyuk ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ