រដ្ឋអាជ្ញាស៊ុយអែដបានស្នើជាផ្លូវការចាប់ខ្លួនស្ថាបនិក WikiLeaks

(VOVWORLD) - នាថ្ងៃទី ២០ ខែឧសភា បណ្តារដ្ឋអាជ្ញាស៊ុយអែតបានស្នើ ចាប់ខ្លួនស្ថាបនិក Wikileaks  លោក Julian Assange ដោយចោទប្រកាន់ពីបទរំលោភផ្លូវភេទ។ ប្រសិនបើសំណើរនេះត្រូវបានអនុម័ត នោះនឹងជាជំហានដំបូងដើម្បីជំរុញដំណើរការនៃការធ្វើបត្យាប័នលោក Assange មកត្រឡប់ប្រទេសស៊ុយអែតវិញដដើម្បីធ្វើការកាត់ក្តី។
រដ្ឋអាជ្ញាស៊ុយអែដបានស្នើជាផ្លូវការចាប់ខ្លួនស្ថាបនិក WikiLeaks - ảnh 1 ស្ថាបនិក Wikileaks  លោក Julian Assange

នៅក្នុងសេចក្តីប្រកាសមួយ អគ្គរដ្ឋអាជ្ញារងស៊ុយអ៊ែត លោកស្រី Eva-MariePersson បានបញ្ជាក់ថា លោកស្រីបានស្នើរឱ្យតុលាការតំបន់ Uppsala ចាប់ខ្លួនលោក  Assange ពីបទរំលោភបំពានផ្លូវភេទ។ ប្រសិនបើតុលាការយល់ស្រប មន្ត្រីរូបនេះបានឲ្យដឹថានឹងចេញបទបញ្ជាចាប់ខ្លួនលោក Assange នៅទូទាំងទ្វីបអឺរ៉ុបផងដែរ។ គួរបញ្ជាក់ថាសេចក្តីសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋអាជ្ញាស៊ុយអ៊ែតបានជូនដំណឹងកាលពីថ្ងៃទី ១៣ ខែឧសភា ឱ្យបើកការស៊ើបអង្កេតមួយនាឆ្នាំ ២០១០ ចំពោះស្ថាបនិក WikiLeaks ពីបទរំលោភផ្លូវភេទ ដែលធ្លាប់ត្រូវបានផ្អាកនាឆ្នាំ២០១៧ មក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ