រមណីដ្ឋានទូទាំងប្រទេសសប្បាយរីករាយអំណរទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំចសំរឹទ្ធស័ក២០១៨

(VOVWORLD) -នាយកមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌទីក្រុងបុរាណ Hue លោក Phan Thanh Hai បានឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ ឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀត ណាម ឆ្នាំច សំរឹទ្ធស័ក ២០១៨ មជ្ឈមណ្ឌលទទួលបានភ្ញៀវចំនួន១១៧ពាន់នាក់ ក្នុងនោះ ភ្ញៀវអន្តរ ជាតិមានចំនួន៤៧ពាន់នាក់ កើន ៤៩,៣៥% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។
រមណីដ្ឋានទូទាំងប្រទេសសប្បាយរីករាយអំណរទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំចសំរឹទ្ធស័ក២០១៨ - ảnh 1ភ្ញៀវទេសចរទស្សនាចំការទំពាំងបាយជួ (រូបថតៈ Đức Anh/VOV5) 

ក្នុងឱកាសនេះដែរ ខេត្ត Quang Ninh ក៏ទទួលបានភ្ញៀវចំនួន៩០ ពាន់នាក់មក ទស្សនារមណីដ្ឋានច្រើនកន្លែងលើទូទាំងខេត្ត ក្នុងនោះ ភ្ញៀវអន្តរជាតិមានចំនួន១៥ ពាន់នាក់។

        ក្នុងពេលជាមួយគ្នានោះ ចាប់ពីថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី វៀតណាម រហូតមកដល់ពេលនេះ ទីតាំងទេសចរណ៍ដូចជាចំការទំពាំងបាយជូរនៅខេត្ត Ninh Thuan មានភ្ញៀវមកទស្សនាច្រើនកុះករ។ លោក Mang Bao ភ្ញៀវមកពីទីក្រុង Nha Trang ខេត្ត Khanh Hoa បានឲ្យដឹងថា៖

        “ខ្ញុំបានមកទស្សនាចំការទំពាំងបាយជូនេះ ឃើញថាស្អាតណាស់។ ទីតាំងទេស ចរណ៍នេះរំពឹងទុកថានឹងទាក់ទាញភ្ញៀវទេសចរច្រើនដែរ។ ខ្ញុំគិតថា គួរតែអភិវឌ្ឍន៍ ចំការតាមបែបនេះឲ្យបានច្រើនថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ