រំលឹកខួបលើកទី៩៥ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម៖ ដើម្បីការអភិវឌ្ឍប្រកបដោយវិជ្ជាជីវៈនិងគួរឲ្យជឿទុកចិត្តរបស់សារព័ត៌មាន

(VOVWORLD) - សារព័ត៌មានត្រូវការបន្តផ្លាស់ប្ដូរថ្មីអំពីវិធីសាស្ត្រផ្សព្វ ផ្សាយ ហើយឆ្លៀតយកប្រៀបខ្លាំងខាងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាបង្កើន ភាពជឿទុកចិត្ត ភាពត្រឹមត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានផងដែរ។ 
រំលឹកខួបលើកទី៩៥ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម៖ ដើម្បីការអភិវឌ្ឍប្រកបដោយវិជ្ជាជីវៈនិងគួរឲ្យជឿទុកចិត្តរបស់សារព័ត៌មាន - ảnh 1 លោក Ho Quang Loi អនុប្រធានប្រចាំការនៃ សមាគមន៍អ្នកកាសែតវៀតណាម។ (រូបថត៖ TTXVN)

ឆ្លើយបទសម្ភាសន៍របស់បណ្ដាអ្នកយកព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី៩៥ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១ មិថុនា ឆ្នាំ១៩២៥ - ថ្ងៃទី២១ មិថុនា ឆ្នាំ២០២០) លោក Ho Quang Loi អនុប្រធានប្រចាំការនៃ សមាគមន៍អ្នកកាសែតវៀតណាមបានឲ្យដឹងថា អ្នកសារព័ត៌មាននាបច្ចុប្បន្ន កំពុងរងសម្ពាធពីបណ្ដាញសង្គមក្នុងការប្រកួតប្រជែងខាងផ្សព្វផ្សាយព័ត៌ មាន។ ហេតុដូច្នេះ សារព័ត៌មានត្រូវការបន្តផ្លាស់ប្ដូរថ្មីអំពីវិធីសាស្ត្រផ្សព្វ ផ្សាយ ហើយឆ្លៀតយកប្រៀបខ្លាំងខាងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាបង្កើន ភាពជឿទុកចិត្ត ភាពត្រឹមត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានផងដែរ។ លោក Ho Quang Loi បានសង្កត់ធ្ងន់ថា ត្រូវការកសាងខឿនសារព័ត៌មានបដិវត្តន៍វៀត ណាមដែលសម្បូរទៅដោយលក្ខណៈប្រយុទ្ធ លក្ខណៈមនុស្សសាស្ត្រ លក្ខណៈវិជ្ជាជីវៈនិងទំនើប ក្នុងនោះអ្នកសារព័ត៌មានទាំងអស់ប្រកបរបរ តាមបាវចនាបរានុម័ត ព្រមទាំងគោរពការពិត ការពារយុត្តិធម៌និងភាព ត្រឹមត្រូវទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ