រលកវិទ្យុសំឡេងវៀតណាមផ្សព្វផ្សាយនូវចក្ខុវិស័យនិងបំណងប្រាថ្នាពីមហាសន្និបាតលើកទី១៤ របស់បក្ស
(VOVWORLD) - ដើម្បីជម្រាបជូនដល់មិត្តអ្នកស្តាប់ទាំងជាតិនិងអន្តរជាតិ អំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី ២០ ខែមករា វិទ្យុសំឡេងវៀតណាមបានផ្សាយផ្ទាល់ពិធីបើកមហាសន្និបាតលើកទី ១៤ របស់បក្ស នៅលើប៉ុស្តិ៍វិទ្យុនិងគេហទំព័រព័ត៌មាន អនឡាញផ្សេងៗ រួមទាំង ប៉ុស្តិ៍ព័ត៌មាន (VOV1) និងប៉ុស្តិ៍ផ្សព្វផ្សាយកិច្ចការបរទេស (VOV5) ជាភាសាវៀតណាម សម្រាប់សហគមន៍ជនវៀតណាមនៅបរទេស។
អ្នកយកព័ត៌មានមកពីវិទ្យុសំឡេងវៀតណាម (VOV) កំពុងធ្វើការផ្សាយផ្ទាល់នៅក្នុងពិធីបើកមហាសន្និបាតលើកទី១៤ របស់បក្ស (រូបថត៖ VOV1) |
មុននោះ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៨ ព្រឹក វិទ្យុសំឡេងវៀតណាមបានផ្សាយកម្មវិធីពិសេសមួយដែលមានប្រធានបទ "យុគសម័យថ្មី - ចក្ខុវិស័យថ្មី - មហិច្ឆតាដ៏អស្ចារ្យ" នៅលើរលក VOV1។
តាមដានស្តាប់សម័យបើកមហាសន្និបាតលើកទី១៤ របស់បក្ស តាមរយៈ រលកវិទ្យុសំឡេងវៀតណាម មិត្តអ្នកស្តាប់និងមិត្តអ្នកអានសុទ្ធតែរំពឹងថា មហាសន្និបាតនឹងដាក់ចេញគោលនយោបាយត្រឹមត្រូវ និងលេចធ្លោ ដែលបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍប្រទេសឱ្យកាន់តែឆាប់រហ័ស និងប្រកបដោយចីរភាពនាពេលអនាគត។
លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម រាយការណ៍ជូនលោក ត្រឹន កឹម ទូ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកនៃអនុគណៈកម្មាធិការនៅទីតាំងផលិតនិងផ្សព្វផ្សាយខ្លឹមសាររបស់វិទ្យុសំឡេងវៀតណាម ដែលបម្រើមហាសន្និបាតលើកទី១៤ (រូបថត៖ VOV) |
ទាក់ទងនឹងរបាយការណ៍ស្តីពីឯកសារ ដែលបានបង្ហាញជូនមហាសន្និបាត អ្នកជំនាញវប្បធម៌ សាស្ត្រាចារ្យរង លោកបណ្ឌិត ផាម ង៉ុក ទ្រុង អតីតសាស្ត្រាចារ្យនៅបណ្ឌិត្យសភាសារព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា៖ “មតិដឹកនាំទាំងនេះមានលក្ខណៈសង្ខេបណាស់ ដែលឆ្លុះបញ្ចាំងពីបទប្បញ្ញត្តិ បរានុម័ត និងការអភិវឌ្ឍបច្ចុប្បន្នរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្សលើកឡើងថា វប្បធម៌ត្រូវតែក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតី ធនធាន និងកម្លាំងចលករនៃការអភិវឌ្ឍសង្គម។ ទាំងនេះគឺជាការយល់ដឹងថ្មីៗ ដែលដាក់វប្បធម៌នៅក្នុងទីតាំងត្រឹមត្រូវ និងសំខាន់”៕