រុស្ស៊ី និងចិនពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

(VOVWORLD) -ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី ៥ មេសា បានសម្ដែងក្ដីសង្ឃឹមថា៖ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ក៏ដូចជាព្រឹត្តិការណ៍នយោបាយផ្ទៃក្នុងសំខាន់ៗមួយចំនួនរបស់ចិននោះ ប្រទេសទាំងពីរនឹងបន្តគោលនយោបាយឆ្ពោះទៅការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។
រុស្ស៊ី និងចិនពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ảnh 1រុស្ស៊ី និងចិនពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច 

        នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅម៉ូស្គូ ប្រធានាធិបតី លោក Putin បានឲ្យដឹងថា៖ តាមផែនការលោកនឹងមានជំនួបប្រាស្រ័យជាច្រើនជាមួយប្រធានរដ្ឋចិនលោក Xi Jinping ក្នុងឆ្នាំនេះ ដូចជា៖ ដំណើរទស្សនកិច្ចនៅចិនក្នុងឱកាសចូលរួមសន្និសីទកំពូលនៃអង្គការសហប្រតិបត្តិការ សៀងហៃ (SCO) នៅចិនកាលពីខេមិថុនា ឬនៅខាងក្រៅព្រឹត្តិការណ៍ធំៗនៃក្រុមខឿនសេដ្ឋកិច្ចទើបលេចចេញជួរមុខលើពិភពលោក (BRICS) ជាដើម។ លោក Putin បានអះអាងនូវនូវការត្រៀមខ្លួនជាស្រេច ដើម្បីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំចិន គឺមិនថាថាពេលវេលាណាឡើយ។

        រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្ដត់ធ្ងន់ថា៖ លោកមកបំពេញទស្សនកិច្ចនៅរុស្ស៊ីលើកនេះក្នុងឋានៈជាបេសកជនពិសេសរបស់លោក Xi Jinping ដើម្បីអាចជូនដំណឹងផ្ទាល់ដល់រុស្ស៊ីនូវទស្សនៈអំពីរាល់បញ្ហាដែលភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា។ លោកក៏បានសង្ដែងនូវជំនឿជាក់អំពីអនាគតដ៏ភ្លឺស្វាងរបស់រុស្ស៊ីក្រោមការដឹកនាំរបស់លោក Putin ក៏ដូចជាទំនាក់ទំនងរវាងរុស្ស៊ី និងចិនក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ