រុស្ស៊ីក្រើនរំលឹកក្រុមអ្នក​សង្កេតការណ៍អង្គការសហប្រជាជាតិបន្តស្នាក់នៅស៊ីរី

រុស្ស៊ីក្រើនរំលឹកក្រុមអ្នក​សង្កេតការណ៍អង្គការសហប្រជាជាតិបន្តស្នាក់នៅស៊ីរី  - ảnh 1
រុស្ស៊ីក្រើនរំលឹកក្រុមអ្នក​សង្កេតការណ៍អង្គការសហប្រជាជាតិបន្តស្នាក់នៅស៊ីរី (http://vov.vn)

នាថ្ងៃទី ១៥ សីហា ក្រសួងការបរទេសរុស្ស៊ី បានក្រើនរំលឹកក្រុមអ្នក​សង្កេតការណ៍  អង្គការសហប្រជាជាតិបន្តស្នាក់នៅស៊ីរី ដោយចាត់ទុកថា ការដែលក្រុមអ្នកសង្កេត
ការនេះដកចេញពីសីរី នឹងបណ្ដាល​”គ្រោះមហន្តរាយដ៏ធ្ងន់ធងរ”ចំពោះប្រទេសនេះ។ សេចក្ដីជូនដំណឹងរបស់នាយកដ្ឋានសារព័ត៍មាន នៃក្រសួងការ​បរទេសរុស្ស៊ី បានចាត់ ទុកថា៖ អង្គការសហប្រជាជាតិអាចផ្លាស់ប្តូររបៀបធ្វើសកម្មភាពអោយសមស្របជា
មួយសភាពការណ៍ជាក់ស្ដែង និង​វត្តមានរបស់ក្រុមអ្នកសង្កេតការ អង្គការសហប្រជា
ជាតិមាន អត្ថន័យដ៏សែនសំខាន់ ក្នុងការផ្គត់ផ្គង់ព័ត៍មានផ្ទាល់អំពីសភាពការណ៏នៅស៊ីរី។ ដូច្នេះ រុស្ស៊ីគាំទ្រការបន្តអូសបន្លាយរយះពេលបំពេញបេសកកម្ម របស់ក្រុមអ្នកសង្កេត​ការណ៍អង្គការសហប្រជាជាតិ ប្រចាំនៅស៊ីរី (UNSMIS)។

          នាថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergei Lavrov បាន​ព្រមាន​ថា​មិនអនុញ្ញត្តិ អោយបណ្ដាមហាអំណាចនៅលោកខាងលិចបំផ្លាញ​កិច្ច​ព្រម​ព្រៀង​ទទួលបាននៅ Gioneo នាខែមុថុនា អំពី​​ការ​ផ្លាស់ប្តូរនយោបាយ សំដៅបញ្ឈប់ការវិវាទកាន់តែឡើង​ជណ្ដើរនៅស៊ីរី ​​។ លោក Sergei Lavrov ​ក៏បានអះអាងថា៖ មូស្គូវ​កំពុងរងចាំ​ចំលើយ​របស់បណ្ដាប្រទេស​លោក
ខាង​លិច​ដែរ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ