រុស្ស៊ីជាទីផ្សារពោរពេញទៅដោយសក្កានុភាពសម្រាប់ជលផល-កសិផលនិងទំនិញរបស់វៀតណាម

រុស្ស៊ីជាទីផ្សារពោរពេញទៅដោយសក្កានុភាពសម្រាប់ជលផល-កសិផលនិងទំនិញរបស់វៀតណាម - ảnh 1
រុស្ស៊ីជាទីផ្សារពោរពេញទៅដោយសក្កានុភាពសម្រាប់ជលផល-កសិផលនិងទំនិញរបស់វៀតណាម

(VOVworld)-រុស្ស៊ីជា ទីផ្សារពោរពេញទៅដោយសក្កានុភាពសម្រាប់មុខទំនិញជល
 ផល- កសិផលនិងទំនិញប្រើប្រាស់របស់វៀតណាមនាពេលខាងមុខ។​នេះជាការអះ
អាង របស់អ្នកជំនាញការនានានៅក្នុងសិក្ខាសាលាទាក់ទងផ្ទាល់ជាមួយទីផ្សាររុស្ស៊ី
ក្នុងបរិបទ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសម្ព័ន្ធសេដ្ឋ
កិច្ចអាស៊ី-អឺរ៉ុប (EAEU) មានសុពលភាព បានរៀបចំនៅទីក្រុងហូជីមិញនាថ្ងៃទី២២
វិច្ឆិកា។ តាមអ្នក ជំនាញការថា ដើម្បីទាញយកប្រយោជន៍នូវប្រៀបខ្លាំងដែល FTA
វៀតណាម និង EAEU នាំមកនោះ សហគ្រាសវៀតណាមគប្បីម្ចាស់ការស្វែងរកនិង
ក្តាប់ជាប់រាល់ការ កំណត់នៃប្រភពទំនិញ។​លើសពីនេះទៅទៀត សហគ្រាសក៏ត្រូវ
ជ្រើសរើសលក្ខ័ណ្ឌអនុ វត្តសមស្របដើម្បីបង្កើនលក្ខណៈប្រកួតប្រជែង។​នាបច្ចុប្បន្ន
តម្លៃប្រាក់ពាណិជ្ជកម្ម រវាងវៀតណាមជាមួយរុស្ស៊ីទទួលបាន៤ពាន់លានដុល្លារអា
មេរិកក្នុងមួយឆ្នាំ។ ប្រទេស ទាំងពីរក៏បានដាក់ចេញគោលដៅទទួលបាន១០ពាន់
លានដុល្លារអាមេរិកនាឆ្នាំ២០២០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ