រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយលោកខាងលិចអំពីបញ្ហាអ៊ុយក្រេន


រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយលោកខាងលិចអំពីបញ្ហាអ៊ុយក្រេន - ảnh 1
រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយលោកខាងលិចអំពីបញ្ហាអ៊ុយក្រេន (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ កញ្ញា ឆ្លើយសម្ភាសនៃមជ្ឈដ្ឋានអ្នកយកព័ត៌មាននៅក្នុង
និងក្រៅប្រទេសនៅរដ្ឋធានីម៉ូស្គូស្តីអំពីទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចនិង
ស្ថានភាពនៅអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក​ Sergei Lavrov បានប្រកាស
ថា៖ រុស្ស៊ី មិនផ្លាស់ប្តូរគោលនយោបាយចំពោះអ៊ុយក្រែនតាមសំណូមពររបស់
អាមេរិកទេដើម្បី ជំនួសការលុបចោលបទដាក់ទណ្ឌកម្ម។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
បានអះអាងថា៖ ដំណើរការសន្តិភាពនៅអ៊ុយក្រែនកំពុងមានការបោះជំហាននិង
ភាគីនានាត្រូវពិភាក្សា អំពីវិធានការនយោបាយ។ ស្តីអំពីទំនាក់ទំនងជាមួយលោក
ខាងលិច លោក Sergei Lavrov បានចាត់ទុកថា៖ លោកខាងលិចមិនទាន់ជំនះពុះ
ពារលើទស្សនៈវិស័យសង្គ្រាមត្រជាក់ហើយនៅស្វែងរករបៀបចរចារជាមួយរុស្ស៊ី
ដោយឈរលើមូលដ្ឋានមានផលប្រយោជន៍សំរាប់ខ្លួនឯងតែប៉ុណ្ណោះ។ ជាពិសេស
គឺការដែលអាមេរិកចាកចេញពីសន្ធិសញ្ញាការពារកាំជ្រួចដោយឯកតោភាគី NATO បន្តបើកទូលាយទ្រង់ទ្រាយរបស់ខ្លួន នៅខាងកើតដោយមិនអើពើរដល់ការសន្យា
មុននេះ។ លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖ លើពិភពលោកពហុភាគីបច្ចុប្បន្ន
នេះ អាមេរិកមិនអាចដោះស្រាយរាល់​បញ្ហាដោយឯកតោភាគីទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ