រុស្សីនិងចិនបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត

រុស្សីនិងចិនបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត - ảnh 1
ប្រធានាធិបតីរុស្ស៊ី Vladimir Putin
(រូបថតៈ Internet)

(VOVworld)-គេហទំព័រវែបសាយរបស់ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី៣មិថុនាបាន ចុះផ្សាយអត្ថបទរបស់រដ្ឋមន្រ្តីការបរទេស Sergei Lavrov ស្តីអំពីដំណើរទស្សនកិច្ច នៅចិនជាផ្លូវការក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥ និងទី ៦មិថុនា របស់ប្រធានាធិបតីថ្មី
Vladimir Putin និងអះអាងថា រុស្ស៊ីនិងចិន សុទ្ធតែមានការផ្តួចផ្តើមគំនិតបង្កើនទំ
នាក់ទំនងដៃគូរយុទ្ធសាស្រ្តថែមទៀត។ រដ្ឋមន្ត្រីការបរទេស Lavrov ក៏ជូនដំណឹង
ថា ក្នុងដំណើទស្សនកិច្ចលើកនេះរបស់ ប្រធានាធិបតី Putin ភាគីទាំងពីរនឹងចេញ
សេចក្តីថ្លែងការរួម ស្តីអំពីការបង្កើនថែមទៀតទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត មាន ទំនុកទុកចិត្តគ្នានិងគ្រប់ជ្រុងជ្រោយ រវាងរុស្ស៊ីនិងចិន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ
ក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១៧។ប្រធានាធិបតី Putin
នឹងមានការជួប សន្ទនាជាមួយប្រធានរដ្ឋចិន ហូចិនតាវ និងនាយករដ្ឋមន្រ្តីចិន
 Wen Jiabao សំដៅពិភាក្សាអំពីបញ្ហាចំាបាច់មួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ