រុស្ស៊ីនិងចិនអនុវត្តសិទ្ធិវេតូប្រឆាំងពង្រាងសេចក្ដីសំរេចចិត្តស្ដីអំពីការហ៊ុំព័ទ្ធស៊ីរី

រុស្ស៊ីនិងចិនអនុវត្តសិទ្ធិវេតូប្រឆាំងពង្រាងសេចក្ដីសំរេចចិត្តស្ដីអំពីការហ៊ុំព័ទ្ធស៊ីរី - ảnh 1
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ.ស.បលោក Liu Jieyi (នៅកណ្ដាល) នៅកិច្ចប្រជុំ
(រូបថត៖Xinhua/TTXVN)

(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២៨ កុម្ភៈ បានដំណើការបោះ
ឆ្នោតស្ដីអំពីពង្រាងសេចក្ដីសំរេចចិត្តដាក់បទហ៊ុំព័ទ្ធតម្រង់ទៅលើអង្គភាពនិងបុគ្គល
នៅស៊ីរីដែលជាប់ចោទពីអំពើប្រើប្រាស់អាវុធគីមី។ប៉ុន្តែ ឯកសារនេះមិនត្រូវបាន
អនុម័តនោះទេ ដោយសារតែមានសន្លឹកឆ្នោតប្រឆាំងចំនួន៣ សន្លឹកឆ្នោតអនុបវាទ
ចំនួន៣ និងសន្លឹកឆ្នោតគាំទ្រចំនួន៩។រុស្ស៊ី និងចិន ប្រើប្រាស់ សម្លេងវេតូហើយ
ប្រទេសបូលីវីបោះឆ្នោតប្រឆាំង។ពង្រាងសេចក្ដីសំរេចចិត្តនេះត្រូវបានអាមេរិក
អង់គ្លេសនិងបារាំង ដាក់ជូនដោយឈរលើស្មារតីនៃសេចក្ដីសំរេចចិត្តលេខ២១១៨
កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៣ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្ដីអំពីបញ្ហា
ទាក់ទិនដល់ការ ប្រើប្រាស់អាវុធគីមីនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ