រុស្ស៊ីនិងបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកសហប្រតិបត្តិការធានាសន្តិសុខស្បៀងអាហារ


រុស្ស៊ីនិងបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកសហប្រតិបត្តិការធានាសន្តិសុខស្បៀងអាហារ - ảnh 1
(រូបថតៈInternet)
(VOVworld)-វិទ្យុសម្លេងប្រទេសរុស្ស៊ីនាថ្ងៃទី ៥មិថុនាបានជូនព័ត៌មានឲ្យដឹងថា
រាល់សកម្មភាពត្រៀម រៀបចំឲ្យសន្និសិទកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី -ប៉ាស៊ីហ្វិក(APEC)ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែកញ្ញាខាងមុខនៅ
Vladivostok គឺបានសម្រេចរួចរាល់។ បណ្តាសកម្មភាពនេះ ត្រូវរៀបចំនៅទីក្រុង
ផ្សេងៗ របស់រុស្ស៊ី ដូចជា Moscow,St.Petersburg… ។ល។    មុននោះ រដ្ឋមន្រ្តី ក្រសួងកសិកម្មនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ី ហ្វិក រួមមាន ចិន ជប៉ុន
កូរ៉េខាងត្បូង វៀតណាម និងថៃ បានប្រជុំនៅ Kazan ចំណុះសហព័ន្ធរុស្ស៊ី។ នៅ
កិច្ចប្រជុំនេះ ភាគីនានាបានមានឱកាស វាយតម្លៃចំពោះស្ថានភាពស្បៀងអាហារ
របស់ ប្រទេសនិមួយៗ និងមានមតិថា រុស្ស៊ីអាចជួយធានាសន្តិសុខស្បៀងអាហារ
ឲ្យទ្វីបអាស៊ី ទាំងមូល។ តាមរយៈ កិច្ច សហប្រតិបត្តិការជាមួយរុស្ស៊ី នាសព្វថ្ងៃ
ប្រទេសមួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចរកឃើញដំណោះស្រាយសម្រាប់
បញ្ហាសន្តិសុខស្បៀងអាហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ