រុស្ស៊ីនិងបារាំងកំណត់ទិសដៅដោះស្រាយភាពតានតឹងរវាងរុស្ស៊ីនិងEU

រុស្ស៊ីនិងបារាំងកំណត់ទិសដៅដោះស្រាយភាពតានតឹងរវាងរុស្ស៊ីនិងEU - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Alekxei Meshkov (រូបថត៖northsouthnews.com)

(VOVworld) - នាថ្ងៃទី២០ ធ្នូ នៅរដ្ឋធានីម៉ូស្គូ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក
 Alekxei Meshkov និងប្រធាននាយកដ្ឋាននយោបាយនិងសន្តិសុខចំណុះក្រសួងការ
បរទេសបារាំងលោក Nicole de River បានពិភាគ្សាអំពីដំណើការសហប្រតិបតិ្តការ
 ព្រមទាំងកំណត់ទិសដៅដោះស្រាយបញ្ហាតានតឹងរវាងរុស្ស៊ីនិងសហភាពអឺរ៉ុប
(EU) ផងដែរ។ភាគីទាំងពីរបានពិភាគ្សាអំពីកិច្ចការរបស់ក្រុមប្រឹក្សារុស្ស៊ី-NATO
និងយថាទស្សន៍តភ្ជាប់សក្ដានុភាពនៃសហគមន៍សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបជាមួយ EU។
តំណាងនៃក្រសួងការបរទេសទាំងពីរក៏បានផ្លាស់ប្ដូរមតិយ៉ាងទូលំ ទូលាយអំពី
ខ្លឹមសារសំខាន់ៗក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិង EU ក៏ដូចជាកិច្ចសហប្រតិបតិ្តការ
ក្នុងក្របខ័ណ្ឌអង្គការសន្តិសុខនិងសហប្រតិបតិ្តការអឺរ៉ុប (OSCE) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ