រុស្ស៊ីបង្កើតគណៈកម្មាធិការស៊ើបអង្កេតករណីធ្លាក់យន្តហោះនៅស៊ីរី

(VOVWORLD) -ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា៖ យន្តហោះដែលទើបនឹងធ្លាក់នៅមូលដ្ឋានទ័ពរបស់រុស្ស៊ីប្រចាំនៅស៊ីរី គឺមិនរងការវាយប្រហារឡើយ។ យន្តហោះត្រូវធ្លាក់នេះ គឺជាប្រភេទ An-26 ។
រុស្ស៊ីបង្កើតគណៈកម្មាធិការស៊ើបអង្កេតករណីធ្លាក់យន្តហោះនៅស៊ីរី - ảnh 1 រុស្ស៊ីបង្កើតគណៈកម្មាធិការស៊ើបអង្កេតករណីធ្លាក់យន្តហោះនៅស៊ីរី

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា៖ យន្តហោះដែលទើបនឹងធ្លាក់នៅមូលដ្ឋានទ័ពរបស់រុស្ស៊ីប្រចាំនៅស៊ីរី គឺមិនរងការវាយប្រហារឡើយ។ យន្តហោះត្រូវធ្លាក់នេះ គឺជាប្រភេទ An-26 ។ នាថ្ងៃទី ៦ មិនា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា៖ យន្ដហោះដឹកជញ្ជូន An-26 ត្រូវធ្លាក់នាពេលចុះចតនៅព្រលានយន្តហោះ Hmeymim នៅស៊ីរី នេះមានក្រុមអ្នកបើកបរចំនួន ៦ នាក់ និងអ្នកដំណើរចំនួន ៣៣ នាក់ទៀត។មនុស្សទាំង ៣៩ នាក់នេះត្រូវស្លាប់ទាំងអស់។

        ក្រសួងការពារជាតិរុស្ស៊ីបានជូនដំណឹងអំពីការបង្កើតគណកម្មធិការទទួលបន្ទុកពិចារណាលើលទ្ធភាពទាំងអស់ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះ។ យោងតាមព័ត៌មានជាបឋមថា៖មូលហេតុនៃគ្រោះថ្នាក់នេះអាចជាកំហុសខាងបច្ចេកទេស។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសេក្ដីរំលែកទុក្ខជូនចំពោះក្រុមគ្រួសារជនរងគ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ