រុស្ស៊ីបញ្ជាក់ថា ប្រមុខ Wagner មានវត្តមាននៅលើយន្តហោះដែលបានធ្លាក់

(VOVWORLD) - នៅព្រឹកថ្ងៃទី ២៤ ខែសីហា ទីភ្នាក់ងារដឹកជញ្ជូនអាកាសចរណ៍រុស្ស៊ី Rosaviatsia បានឲ្យដឹងថា ប្រធានក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin និងមេបញ្ជាការកងកម្លាំងនេះ លោក Dmitry Utkin ស្ថិតក្នុងចំណោមមនុស្ស១០នាក់ដែលមានវត្តមាននៅលើយន្តហោះដែលបានធ្លាក់នៅភាគខាងជើងនៃទីក្រុងម៉ូស្គូ កាលពីយប់ថ្ងៃទី ២៣ ខែសីហា។
រុស្ស៊ីបញ្ជាក់ថា ប្រមុខ Wagner មានវត្តមាននៅលើយន្តហោះដែលបានធ្លាក់ - ảnh 1យន្តហោះដឹកប្រមុខ Wagner កំពុងឆេះនៅជិតភូមិមួយក្នុងតំបន់ Kuzhenkino ខេត្ត Tver ប្រទេសរុស្ស៊ី ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣។ (រូបថត៖ AFP/TTXVN)

អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា មិនមានអ្នករស់រានមានជីវិតក្នុងឧបទ្ទវហេតុនេះទេ ហើយក្នុងពេលជាមួយគ្នានេះ បានបើកសំណុំរឿងព្រហ្មទណ្ឌពីបទបំពានច្បាប់សុវត្ថិភាពចរាចរណ៍និងប្រតិបត្តិការដឹកជញ្ជូនអាកាសចរណ៍។ ទីភ្នាក់ងារដឹកជញ្ជូនអាកាសចរណ៍សហព័ន្ធរុស្ស៊ីបានឲ្យដឹងថា យន្តហោះពាណិជ្ជកម្ម Embraer ដែលហោះហើរពីទីក្រុងម៉ូស្គូទៅកាន់ St. Petersburg ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន MNT-Aero។ ទីភ្នាក់ងារដឹកជញ្ជូនអាកាសចរណ៍សហព័ន្ធរុស្ស៊ីកំពុងស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ