រុស្ស៊ីប្រកាសគាំទ្រចំពោះសំណើបទឈប់បាញ់នៅអ៊ុយក្រែន
(VOVWORLD) - រុស្ស៊ីយល់ព្រមចំពោះសំណើ បទឈប់បាញ់ ប៉ុន្តែប្រការនោះត្រូវធានាថា នាំ មកនូវសន្តិភាពយូរអង្វែង និងលុបបំបាត់ឫសគល់នៃជម្លោះ។ នេះជាការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបពិភាក្សាជាមួយប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko នាថ្ងៃទី ១៣ មីនា នៅទីក្រុងម៉ូស្គូ។
លោកប្រធានាធិបតី ពូទីន បានចាត់ទុកថា គំនិតនៃបទឈប់បាញ់គឺត្រឹមត្រូវ ប៉ុន្តែនៅមានបញ្ហាជាច្រើនដែលត្រូវការការពិភាក្សាបន្ថែមទៀត។ យោងតាមលោកប្រធានាធិបតី ពូទីន រុស្ស៊ីនិងអាមេរិក ចាំបាច់ត្រូវពិភាក្សាលើបញ្ហានេះ ហើយលោកអាចនឹងជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងបទឈប់បាញ់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងសន្និសីទសារព័ត៌មាននៅវិមានក្រឹមឡាំង ថ្ងៃទី ១៣ ខែមីនា។ រូបថត៖ រ៉យទ័រ |
នៅខាងសេតវិមានវិញ ក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី ១៣ ខែមីនានៅឯកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte ប្រធានាធិ បតី លោកដូណាល ត្រាំបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន; ហើយគណៈប្រតិភូអាមេរិកកំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយប្រធានាធិបតីពូទីននៅប្រទេសរុស្ស៊ី។ មេដឹកនាំអាមេរិកបានសម្តែងក្តីសង្ឃឹមថា រុស្ស៊ីនឹងត្រៀមជាស្រេច ក្នុងការទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែក៏បានឲ្យដឹងថា ចាំបាច់ត្រូវរង់ចាំលទ្ធផលចុងក្រោយ៕