រុស្ស៊ីប្រកាសផែនការអភិវឌ្ឍន៍នៅប្រជុំកោះមានជំលោះ

រុស្ស៊ីប្រកាសផែនការអភិវឌ្ឍន៍នៅប្រជុំកោះមានជំលោះ - ảnh 1
ប្រជុំកោះ Kuril ភាគត្បូង (រូបថតៈ RIA Novosti)


(VOVworld)-នាថ្ងៃទី២៣កក្កដា រដ្ឋាភិបាលរុស្ស៊ី បានអនុម័តលើផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនៅប្រជុំកោះ Kuril ភាគត្បូង ដែលជប៉ុនក៏បានប្រកាសអធិបតេយ្យ
ភាពនិងហៅថា តំបន់ដែនដីខាងភាគខាងជើង។ តា​មផែនការដែលបាន សាងសង់
ដំណាក់កាល២០១៦-២០២៥ នៅប្រជុំកោះនេះ រុស្ស៊ីគ្រោងនឹងវិនិ​យោគប្រាក់ជាង
១ពាន់លានដុល្លារអាមេរិក សំដៅលើកកំពស់លក្ខណៈរស់នៅ នៅប្រជុំកោះនេះ
ធានាការងារធ្វើ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ប្រជាជន រស់នៅលើកោះ។  ភារកិច្ចចំបងរបស់ផែនការពោលខាងលើ គឺ កសាងផ្លូវគមនាគម នៅទីនេះ។ ភារ
កិច្ចចំនួន២ជាបន្ត គឺ អភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍ និងលើក កំពស់គុណភាព
សេវាកម្មសង្គមផងដែរ។

        ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmittry Medvedev បានឲ្យដឹងថា លោកមានផែនការទស្សនាប្រជុកោះនេះ និងអញ្ជើញសមាជិករដ្ឋាភិបាលផ្សេងៗ ចូលរួមដំណើរទស្សនកិច្ចនេះ។ ប៉ុន្តែ នាថ្ងៃទី២៤កក្កដា រដ្ឋមន្ត្រីការបទេសជប៉ុន
Fumio Kishida បានស្នើនាយករដ្ឋមន្ត្រី Medvedev លុបចោលដំណើរពោលខាង
លើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ