រុស្ស៊ីប្រឆាំងជំទាស់ការផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅស៊ីរីរបស់អាមេរិក

រុស្ស៊ីប្រឆាំងជំទាស់ការផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅស៊ីរីរបស់អាមេរិក - ảnh 1
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov (Image: Vietnamplus)

(VOVworld) – ការផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅស៊ីរី ក៏ដូចជា ផែនការវាយ ប្រហារតម្រង់ទៅលើបណ្ដាមូលដ្ឋានរបស់កងកំលាំងរដ្ឋាភិបាលប្រទេសនេះបាន
រំលោភលើការព្រមព្រៀងរវាងរុស្ស៊ីនិងអាមេរិកអំពីការរៀបចំសន្និសីទអន្តរជាតិ សំដៅដោះស្រាយវិបត្តិនៅស៊ីរី។ នេះគឺជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការ
បរទេសរុស្ស៊ី លោក Sergey Lavrov ដែលបាននាំចេញ នាថ្ងៃទី ២៤ កក្កដា ។ មនុនោះ
នាថ្ងៃទី ៧ ឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov និងសមភាគី អាមេរិក លោក
John Kerry បានឯកភាពអំពីការរៀបចំសន្និសីទអន្តរជាតិស្តីពីបញ្ហានេះដោយមិន
ភ្ជាប់លក្ខ័ណ្ឌដំបួងបងអស់ទេ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលស៊ីរីបានគាំទ្រការផ្តើមគំនិតនេះ ហើយសម្តែងនូវការត្រៀមរៀបចំ
ចាត់គណៈប្រតិភូចូលរួមសន្និសីទ។ ប៉ុន្តែ ដល់ឥឡូវនេះ ភាគីប្រឆាំងនៅស៊ីរីមិននាំ
ចេញការសន្យាណាមួយឡើយ។ ដោយហេតុនេះ ប្រសិនបើ ភាគីអាមេរិកមាន
គោលដៅផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅស៊ីរីគឺផ្ទុយវិញនឹងការព្រមព្រៀងរួម
ជាមួយរុស្ស៊ី។នាថ្ងៃដ៏ដែល ថ្លែងមតិក្នុងជំនួបជាមួយសមភាគី Moldova  លោកស្រី
Natalya German រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov បានសង្កត់ធ្ងន់ទៅលើការស៊ើប
អង្គេតចំពោះការប្រើប្រាស់អាវុធគីមីនៅស៊ីរីនិងមិនធ្វើនយោបាយភាវូបនីយ
កម្មបញ្ហានេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ