រុស្ស៊ីប្រឆាំងជំទាស់សេចក្តីសំរេសចិត្តរបស់ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិចំពោះស៊ីរី

ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនៅអូស្រ្តាលី នាថ្ងៃទី ៣១ មករា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី
លោក Sergei Lavrov បានឲ្យដឹងថា៖ រុស្ស៊ីដាច់ខាតប្រឆាំងជំទាស់សេចក្តីសំរេសចិត្តរបស់
ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ ដែលអាចនាំទៅដល់មានសកម្មភាពយោធារ
ចំពោះស៊ីរី។ ថ្លែងមតិ ជាមួយមជ្ឍដ្ឋានអ្នកសារព័ត៌មាន នៅទីក្រុង Sydney លោក Lavrov បានសង្កត់ធ្ងន់ថា៖ សកលលោកត្រូវមាន របៀបទាក់ទងជាក់ស្ដែង ចំពោះបញ្ញានៅស៊ីរី។

រុស្ស៊ីប្រឆាំងជំទាស់សេចក្តីសំរេសចិត្តរបស់ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិចំពោះស៊ីរី  - ảnh 1
វិបត្តិនៅស៊ីរី​( (9 9((9 9www.mideastposts.com)

ក៏នាថ្ងៃនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon សង្ឃឹមថា៖ ក្រុប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ ឆាប់មានវិធានការបញ្ឃប់ អំពើហឹង្សានិងវិបត្តិ ដែលប្រព្រឹត្តទៅ នៅប្រទេសនេះ និងអំពាវនាវ ប្រធានាធិបតីស៊ីរី Bashar al-Assad
លាលែងពីតំណាង។ ក្នុងពេលនោះ សម្ព័ន្ធអារ៉ាបក្រោម ការគាំទ្ររបស់ អង់គ្លេស បារាំង
អាមេរិក បានស្នើរ ក្រុមប្រឹក្សារសន្តិសុខ អង្គការសហប្រជាជាតិ នាំចេញសេចក្ដីសំរេចចិត្ត
អំពីស្ថានការណ៍នៅ ស៊ីរី។ រដ្ឋមន្រ្តីការបរទេសបារាំង លោក Alain Juppe ក៏បានអំពាវនាវ ដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា សំដៅបញ្ឃប់អំពើហឹង្សានៅស៊ីរី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ