រុស្ស៊ីប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះសេចក្ដីសំរេចរបស់អាមេរិកទាក់ទិនដល់ការផ្អាកកិច្ចចរចារអំពីបញ្ហាស៊ីរី

រុស្ស៊ីប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះសេចក្ដីសំរេចរបស់អាមេរិកទាក់ទិនដល់ការផ្អាកកិច្ចចរចារអំពីបញ្ហាស៊ីរី - ảnh 1
ស្ថានការណ៍ប៉ះទង្គិចនៅស៊ីរីត្រូវបានចាត់ទុកថា នឹងផ្ទុះឡើងយ៉ាងសាហាវក្រោយពីអាមេរិកប្រកាសផ្អាកកិច្ចចរចារជាមួយរុស្ស៊ី (រូបថត៖AP)

(VOVworld) - ប្រតិកម្មចមំពោះសេចក្ដីសំរេចរបស់អាមេរិកទាក់ទិនដល់ការ
ផ្អាកកិច្ចចរចារអំពីបញ្ហាស៊ីរីនោះ នាថ្ងៃទី៤ តុលា ក្រសួងការបរទេសរុស្ស៊ីបាន
អះអាងថា នេះជាសេចក្ដីសំរេចមួយគួរឲ្យខកចិត្តយ៉ាងខ្លាំង ព្រមទាំងអំពាវនាវឲ្យ
 វ៉ាស៊ីនតោនពិចារណាឡើងវិញអំពីសេចក្ដីសំរេចនេះ។ក្រសួងការបរទេសរុស្ស៊ី
បានឲ្យដឹងថា ការសន្ទនាតាមទូរស័ព្ទនាប៉ុន្មានថ្ងៃកន្លងទៅរវាងរដ្ឋមន្រ្តីការបរទេស
រុស្ស៊ីនិងអាមេរិក ក៏ដូចជាតាមរយៈកាណាល់ការទូតរបស់ប្រទេសទាំងពីរនៅក្រុង
ហ្សឺណែវបានសរឲ្យឃើញនូវការខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តសំដៅស្ថិរភាព
ស្ថានភាពនៅទីក្រុង Aleppo ជាកន្លែងដែលបណ្ដាក្រុមជនប្រដាប់អាវុធដោយ
ខុសច្បាប់បានបំបែកបទឈប់បាញ់សម្របសម្រួលដោយអាមេរិកនិងរុស្ស៊ីមុន
នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ