រុស្ស៊ីផ្តើមគំនិតធ្វើជាអាជ្ញាកណ្ដាលក្នុងការសន្ទនាអាមេរិក-កូរ៉េខាងជើង

(VOVWORLD) - រុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើជាអាជ្ញាកណ្ដាលក្នុងបណ្ដាការសន្ទនារវាង អាមេរិកនិងកូរ៉េខាងជើងសំដៅបន្ធូស្រាលភាពតានតឹង ប្រសិនបើ ប្រទេសនេះទទួលយក ដើម្បីម៉ូស្គូដើរតួនាទីនេះ។ 
រុស្ស៊ីផ្តើមគំនិតធ្វើជាអាជ្ញាកណ្ដាលក្នុងការសន្ទនាអាមេរិក-កូរ៉េខាងជើង - ảnh 1 រុស្ស៊ីផ្តើមគំនិតធ្វើជាអាជ្ញាកណ្ដាលក្នុងការសន្ទនាអាមេរិក-កូរ៉េខាងជើង

(VOVworld) – រុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើជាអាជ្ញាកណ្ដាលក្នុងបណ្ដាការសន្ទនារវាង អាមេរិកនិងកូរ៉េខាងជើងសំដៅបន្ធូស្រាលភាពតានតឹង ប្រសិនបើ ប្រទេសនេះទទួលយក ដើម្បីម៉ូស្គូដើរតួនាទីនេះ។ នេះគឺជាខ្លឹមសារនៃការឆ្លើយសម្ភាសន៍របស់អ្នកនាំពាក្យវិមាន  Kremlin លោក Dmitry Peskov  នាថ្ងៃទី ២៦ ធ្នូ។ លោក Dmitry Peskov បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីមិនអាចសម្រេចដោយខ្លួនឯងដើម្បីក្លាយទៅជាភាគីអាជ្ញាកណ្ដាលក្នុងការសន្ទនា រវាងអាមេរិកនិងកូរ៉េខាងជើងទេ។ ប្រការនេះអាស្រ័យដោយភាគីទាក់ទិននានា។ សុឆន្ទៈ នោះរបស់រុស្ស៊ីសំដៅជួយអាមេរិកនិងកូរ៉េខាងជើងបើកចេញផ្លូវឆ្ពោះទៅការកាត់បន្ថយភាព តានតឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ