រុស្ស៊ីមានបំណងថាវៀតណាមនឹងចូលរួមបណ្តាគម្រោងការដើម្បីសន្តិភាព

(VOVWORLD) -ប្រធានគម្រោងការវិថីសន្តិភាពនិងជាប្រធានមជ្ឈមណ្ឌលច្បាប់សន្តិភាព បណ្ឌិត ច្បាប់ជនជាតិរុស្ស៊ី Irina Konhiukhova បានឲ្យដឹងថា រុស្ស៊ីកំពុងអនុវត្តន៍នូវគម្រោងការ គួរឲ្យចាប់អារម្មណ៍មួយសម្រាប់វៀតណាម។ 
រុស្ស៊ីមានបំណងថាវៀតណាមនឹងចូលរួមបណ្តាគម្រោងការដើម្បីសន្តិភាព - ảnh 1 អ្នកស្រី Irina Konhiukhova (ខាងស្តាំ) ជាមួយកុមារចូលរួមគម្រោងការវិថីសន្តិភាព

គម្រោងការ “ច្បាប់សន្តិភាព” សំដៅផ្សព្វ ផ្សាយនូវសមិទ្ធិក្នុងដំណើរការស្ថាបនាសន្តិភាព។ ធ្វើការផ្លាស់ប្តូរមតិជាមួយអ្នកយក ព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅម៉ូស្គូ បណ្ឌិត Konhiukhova បាន ឲ្យដឹងថា រុស្ស៊ីកំពង់មានបំណង ចងក្រងឯកសារមួយដូចទៅនឹងរដ្ឋធម្មនុញ្ញអំពីសន្តិ ភាព ក្នុងនោះមានគោលការណ៍សារវ័ន្ត និងដាក់ចេញបទបញ្ញត្តិ ដំណើរការដោះ ស្រាយជម្លោះ។ រុស្ស៊ីក៏មានបំណងថា ប្រទេសនានាក្នុងនោះមានវៀតណាមចូលរួម ក្នុងដំណើការចងក្រងឯកសារអន្តរជាតិនេះ។ បណ្ឌិតរូបនេះក៏សង្ឈឹមថា វៀតណាម នឹងចូលរួមគម្រោងការ វិថីសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ