រុស្ស៊ីរៀបចំពិធីកាន់ទុក្ខជាតិនាថ្ងៃទី ២៦ ធ្នូ សំរាប់ជនរងគ្រោះក្នុងការធ្លាក់យន្តហោះយោធា

រុស្ស៊ីរៀបចំពិធីកាន់ទុក្ខជាតិនាថ្ងៃទី ២៦ ធ្នូ សំរាប់ជនរងគ្រោះក្នុងការធ្លាក់យន្តហោះយោធា  - ảnh 1
រុស្ស៊ីរៀបចំពិធីកាន់ទុក្ខជាតិនាថ្ងៃទី ២៦ ធ្នូ សំរាប់ជនរងគ្រោះក្នុងការធ្លាក់យន្តហោះយោធា (VNA)


(VOVworld) – ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin​ បានប្រកាសថា៖ នាថ្ងៃទី
២៦ ធ្នូ រុស្ស៊ីរៀបចំពិធីកាន់ទុក្ខជាតិសំរាប់ជនរងគ្រោះក្នុងការធ្លាក់យន្តហោះយោធា
Tu-154 នៅសមុទ្រខ្មៅនាព្រឹកថ្ងៃទី ២៥​ ធ្នូ កន្លងទៅ។ សេចក្តីប្រកាស នេះត្រូវបាន
នាំចេញបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា៖ គ្មាន នរណានៅរស់
ក្នុងរឿងធ្លាក់យន្តហោះនេះឡើយ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន សារព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin​ ក៏បានអះអាងដែរថា៖ មូលហេតុនៃការ
ធ្លាក់យន្តហោះនេះនឹងត្រូវបានស៊ើបអង្គេតយ៉ាងម៉តចត់ គ្រួសារ នៃបណ្ដាជនរង
គ្រោះនឹងទទួលជំនួយឧបត្ថម្ភ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យ ដឹងថា៖ គេបាន
រកឃើញសាកសពនៃជនរងគ្រោះចំនួន ៧ នាក់ក្នុងចំណោមជន រងគ្រោះចំនួន
៩២ នាក់។ ចំពោះមុខព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំប្រទេសជាច្រើន លើពិភព
លោកបានសម្តែងការរំលែកទុក្ខជាមួយរុស្ស៊ី ក្នុងនោះមានក្រសួងការបរ ទេស
និងក្រសួងការពារជាតិទួរគី ប្រធានាធិបតី Armenia និងលេខាធិការដ្ឋាននៃ
 អង្គការសហប្រតិបត្តិការសៀងហាយ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ