រុស្ស៊ីស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីថ្លែងការអំពីបទឈប់បាញ់នៅអ៊ុយក្រែន


រុស្ស៊ីស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីថ្លែងការអំពីបទឈប់បាញ់នៅអ៊ុយក្រែន - ảnh 1
រុស្ស៊ីស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីថ្លែងការអំពីបទឈប់បាញ់នៅអ៊ុយក្រែន (Image: VNA)

(VOVworld) – សំដៅបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពជួយសង្គ្រោះប្រជាជន នៅតំបន់ខាងកើតអ៊ុយក្រែន រុស្ស៊ីបានស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើ សេចក្តីថ្លែងការអំពីបទឈប់បាញ់ក្នុងរយៈពេលដឹកជញ្ជូនទំនិញជួយឧបត្ថម្ភមនុស្សធម៌ ទៅកាន់តំបន់ខាងកើតអ៊ុយក្រែន។ សេចក្តីថ្លែងការនេះត្រូវបានក្រសួងការបរទេសរុស្ស៊ី បាននាំចេញនាថ្ងៃទី ២១ សីហា បានលើកច្បាស់ថា៖ ម៉ូស្គូគាំទ្រកិច្ចព្រមព្រៀងរួមរវាង ភាគីទាក់ទិននានាអំពីការដឹកជញ្ជូនទំនិញមនុស្សធម៌ទៅកាន់តំបន់អាគ្នេយ៍អ៊ុយក្រែន
តាមខ្សែផ្លូវ Izvarino-Lugansk។ កិច្ចព្រមព្រៀងនេះទទួលបានបន្ទាប់ពីការខំប្រឹងប្រែង ជាច្រើនរបស់គណៈកម្មាធិការកាកបាតក្រហមអន្តរជាតិនិងបណ្ដាដៃគូអន្តរជាតិផ្សេងៗ
ទៀត។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត រថយន្តដឹកជញ្ជូនទំនិញជួយឧបត្ថម្ភចំនួន ២ គ្រឿងនៃគណៈកម្មាធិការកាកបាតក្រោមអន្តរជាតិបានចូលក្នុងតំបន់ដែនដីរបស់
អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ