រុស្ស៊ីស្នើឲ្យអាមេរិកបំភ្លឺគោលនយោបាយគ្រប់គ្រងអាវុធនាពេលអនាគត

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា អាមេរិកគប្បីដាក់ចេញនូវផែការ អំពីការគ្រប់គ្រងអាវុធ ក្រោយពីពេលវ៉ាស៊ីនតោនសម្រេចដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ។ 
រុស្ស៊ីស្នើឲ្យអាមេរិកបំភ្លឺគោលនយោបាយគ្រប់គ្រងអាវុធនាពេលអនាគត - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (AFP/TTXVN)

នាថ្ងៃទី ២៨ ខែតុលាថ្លែងនៅក្នុងកម្មវិធី "ម៉ូស្គូ. វិមានក្រឹមឡាំង. លោក Putin " នៃទូរទស្សន៍ Rossiya ១ នោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចាត់ទុកថា អាមេរិកចាំបាច់ត្រូវបញ្ជាក់នូវផែនការរបស់ខ្លួនលើវិស័យគ្រប់គ្រងអាវុធបន្ទាប់ពីពេលដកខ្លួនចេញពី សន្ធិសញ្ញា INF ជាមួយរុស្ស៊ី។ តាមរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បានឲ្យដឹងថា អាមេរិកបានលើកសំណួរជាបន្តបន្ទាប់ អំពីការ អនុវត្តសន្ធិសញ្ញា INF ជាមួយក្រសួងការបរទេសរុស្ស៊ីតាមរយៈស្ថានទូតអាមេរិក ហើយក្រសួងការពារជាតិក៏ដូចជាក្រសួងដទៃទៀតរបស់រុស្ស៊ី កំពុងត្រៀមរៀបចំ ចម្លើយឆ្លើយតបចំពោះសំនួរទាំងនេះរបស់អាមេរិក។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក៏បានឲ្យដឹងថា រុស្ស៊ីបានស្នើឲ្យអាមេរិកបោះបង់ចោលនូវផែនការបណ្តេញចេញអ្នកការទូតរុស្ស៊ីធានាលក្ខខណ្ឌការងារធម្មតាសម្រាប់មន្រ្តីទាំងនេះ ក៏ដូចជាដោះស្រាយបញ្ហាទ្រព្យសម្បត្តិការទូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ