រុស្ស៊ីអនុម័តលើគម្រោងកិច្ចព្រមព្រៀងសហប្រតិបតិ្តការព័ត៏មាននិងផ្សព្វផ្សាយជាមួយវៀតណាម

រុស្ស៊ីអនុម័តលើគម្រោងកិច្ចព្រមព្រៀងសហប្រតិបតិ្តការព័ត៏មាននិងផ្សព្វផ្សាយជាមួយវៀតណាម - ảnh 1


(VOVworld) - រុស្ស៊ីទើបនឹងបានអនុម័តលើគម្រោងកិច្ចព្រមព្រៀងសហប្រតិបតិ្តការ
ព័ត៏មាននិងផ្សព្វផ្សាយជាមួយវៀតណាម។សេចក្ដីសម្រេចចិត្តទាក់ទិននានា ត្រូវ
បានប្រកាសនាថ្ងៃទី១ តុលា លើគេហទំព័រអេឡិចត្រូនិចជាផ្លូវការអំពីព័ត៏មាន
គតិយុត្តិរបស់សហព័ន្ធរុស្ស៊ី។តាមនោះ រុស្ស៊ីនិងវៀតណាម មានផែនការអភិវឌ្ឍន៍
កិច្ចសហប្រតិបតិ្តការ ដែលភាគីទាំង២មានផលប្រយោជន៍ដូចគ្នា ក្នុងវិស័យទាក់ទង បច្ចេកវិទ្យាព័ត៏មាន និងសារព័ត៏មានមហាជន។ជាក់ស្ដែងគឺ ការគ្រប់គ្រងនិងឃ្លាំ
មើលបណ្ដាប្រកង់ទូរទស្សន៍ ផ្លាស់ប្ដូរកម្មវិធីទូរទស្សន៍និងវិទ្យុ ធានាសុវត្ថិភាពព័ត៏
មានអន្តរជាតិ និងរបៀបទាក់ទងផ្សេងៗទៀតផង។
កិច្ចព្រមព្រៀងនេះ នឹងមានរយៈកាលកំណត់៥ឆ្នាំ ដោយមានសមត្ថភាពពន្យា
សុពលភាពស្វ័យប្រវតិ្តជំនួសឲ្យឯកសារសហប្រតិបតិ្តការលើវិស័យដែលប្រទេស
ទាំង២បានចុះហត្ថលេខានាថ្ងៃទី១៥ កញ្ញាឆ្នាំ១៩៩៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ