រុស្ស៊ីអំពាវនាវដោះស្រាយភាពតានតឹងនយោបាយនៅអ៊ីរ៉ាក់ដោយសន្តិវិធី

(VOVWORLD) - នាថ្ងៃទី ២៣ តុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឲ្យជន Kurd នៅអ៊ីរ៉ាក់ជួបសន្ទនាជាមួយរដ្ឋាភិបាលមជ្ឈឹមហើយព្រមានថា៖ ភាពតានតឹងទាក់ទិនដល់ការបោះប្រជាមតិស្តីពីឯករាជ្យនៃជន Kurd មិនគប្បីក្លាយទៅជាប្រភពបង្កអស្ថិរភាពផ្សេងទៀតក្នុងតំបន់ទេ។ 
រុស្ស៊ីអំពាវនាវដោះស្រាយភាពតានតឹងនយោបាយនៅអ៊ីរ៉ាក់ដោយសន្តិវិធី - ảnh 1 រុស្ស៊ីអំពាវនាវដោះស្រាយភាពតានតឹងនយោបាយនៅអ៊ីរ៉ាក់ដោយសន្តិវិធី

(VOVworld) – នាថ្ងៃទី ២៣ តុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឲ្យជន Kurd នៅអ៊ីរ៉ាក់ជួបសន្ទនាជាមួយរដ្ឋាភិបាលមជ្ឈឹម ហើយព្រមាន ថា៖ ភាពតានតឹងទាក់ទិនដល់ការបោះប្រជាមតិស្តីពីឯករាជ្យនៃជន Kurd មិនគប្បី ក្លាយទៅជាប្រភពបង្កអស្ថិរភាពផ្សេងទៀតក្នុងតំបន់ទេ។ ថ្លែងមតិនៅបណ្ដាការចរចារ ជាមួយសមភាគីអ៊ីរ៉ាក់ លោក  Ibrahim al-Jafari ដែលកំពុងមានដំណើរទស្សនកិច្ច នៅម៉ូស្គូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានអះអាងថា៖ រុស្ស៊ីគោរពបំណង ប្រាថ្នារបស់ជន Kurd ក្នុងការស្វែងរកអះអាងអត្តសញ្ញាណនៃសហគមន៍នេះ ប៉ុន្តែ ប្រការនេះត្រូវអនុវត្តតាមរយៈការសន្ទនាជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់។ រដ្ឋមន្ត្រីការបរទេស រុស្ស៊ីបានផ្គើមឡើងថា៖ ភាគីទាំងពីរគប្បីសម្រេចចួលរួមការសន្ទនាផ្ទាល់ ឬ តាមរយៈ ប្រទេសអាជ្ញាកណ្ដាល ព្រមទាំង លើកច្បាស់ថា៖ ម៉ូស្គូសង្ឃឹមមិនកើតមានឡើងការប៉ះទង្គិចរវាងទាហានរដ្ឋាភិបាលអ៊ីរ៉ាក់និងកងកំលាំងរបស់ជន  Kurd ទេ។ នាថ្ងៃដដែល អ្នកនាំពាក្យ អ.ស.ប. លោក Stephane Dujarric បានឲ្យដឹងថា៖ តាមការព្យាករណ៍ របស់អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ឲ្យដឹងថា៖ មនុស្សចំនួន ១៣៦ ពាន់នាក់ ត្រូវភៀសខ្លួនបន្ទាប់ពីការឡើងកម្តៅអំពើហឹង្សានៅតំបន់ប៉ែកខាងជើងអ៊ីរ៉ាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ