រុស្ស៊ី​អះអាង​​ពី​សុច្ឆន្ទៈ​​ក្នុងការ​ដោះស្រាយ​ជម្លោះ​ជាមួយ​អ៊ុយក្រែន​​ដោយ​វិធី​​ការទូត

(VOVWORLD) - នាថ្ងៃទី២២ ខែធ្នូ នៅសហព័ន្ធរុស្ស៊ី ឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ ប្រធានាធិបតីរុស្ស៊ី លោក Vladimir  Putin បានប្រកាសថា លោកមានបំណងចង់បញ្ចប់ជម្លោះនៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយប្រាកដណាស់ថា ជម្លោះនៅអ៊ុយក្រែនត្រូវការវិធានការការទូត។ 
រុស្ស៊ី​អះអាង​​ពី​សុច្ឆន្ទៈ​​ក្នុងការ​ដោះស្រាយ​ជម្លោះ​ជាមួយ​អ៊ុយក្រែន​​ដោយ​វិធី​​ការទូត - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក V.I.Putin ថ្លែងមតិក្នុងសន្និសីទការពារជាតិ ក្នុងទីក្រុងម៉ូស្គូ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

លើសពីនេះ លោក Putin ក៏បានសង្កត់ធ្ងន់ថា ការបង្កើនសកម្មភាពអមិត្ត នឹងនាំមកនូវការខូចខាតមិនសមហេតុផល។ រាល់ជម្លោះប្រដាប់អាវុធ សុទ្ធតែបញ្ចប់ តាមរយៈទម្រង់មួយចំនួននៃកិច្ចចរចាការទូត។ មិនយូរមិនឆាប់ ភាគីជម្លោះនានានឹងជួបគ្នា ហើយឈានដល់កិច្ចព្រមព្រៀងមួយ។

នាថ្ងៃទី ២១ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងគៀវ ក៏ដូចជាបង្ហាញពីសារៈសំខាន់របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសម្ព័ន្ធភាពលោកខាងលិចឡើងវិញ ឆ្លើយតបទៅនឹងប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងម៉ូស្គូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ