លោក Donald Trump ពន្យារពេលដំឡើងពន្ធលើម៉ិកស៊ិក និងកាណាដា

(VOVWORLD) - នាថ្ងៃទី ៣ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេច ពន្យារពេលដំឡើងពន្ធទៅលើប្រទេសម៉ិកស៊ិក និងកាណាដារយៈពេលមួយខែ ។ 
លោក Donald Trump ពន្យារពេលដំឡើងពន្ធលើម៉ិកស៊ិក និងកាណាដា - ảnh 1ប្រធានាធិបតី អាមេរិក លោក Donald Trump។ រូបថត៖ Getty Images/TTXVN

លោកប្រធានាធិបតី Trump បានសម្រេចពន្យារពេលដំឡើងពន្ធលើប្រទេស ម៉ិកស៊ិក និងកាណាដា បន្ទាប់ពីប្រទេសទាំងពីរនោះបានយល់ព្រមពង្រឹងសន្តិសុខ តាមព្រំដែន ដើម្បីអនុវត្តសំណើរបស់លោក Trump ក្នុងការទប់ស្កាត់ជនអន្តោ ប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀនមិនឱ្យជ្រៀតចូលសហរដ្ឋអាមេរិក។ ប្រទេសកាណាដាបានយល់ព្រមដាក់ពង្រាយបច្ចេកវិទ្យា និងបុគ្គលិកថ្មីនៅតាមព្រំដែន និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយសហរដ្ឋអាមេរិកក្នុងការទប់ស្កាត់បទល្មើសមានការរៀបចំ ការរត់ព័ន្ធគ្រឿងញៀន fentanyl និងការលាងលុយកខ្វក់។ ទន្ទឹមនឹងនេះ ម៉ិកស៊ិកបានយល់ព្រមពង្រឹងសន្តិសុខ តាមព្រំដែន ដោយដាក់ពង្រាយសមាជិកឆ្មាំជាតិ ១០,០០០ នាក់ ដើម្បីការពារ ជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀនមិនឱ្យចូលសហរដ្ឋអាមេរិក។

ទោះបីជាមានការពន្យារពេលដំឡើងពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដាក៏ ដោយ រដ្ឋបាល Trump នឹងបន្តអនុវត្តផែនការដាក់ពន្ធ ១០% លើទំនិញ របស់ចិនចាប់ពីថ្ងៃទី ៤ ខែកុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ