លោក Mahathir Mohamad ធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី

(VOVWORLD) - នាយប់ថ្ងៃទី ១០ ឧសភា (តាមម៉ោងតំបន់) លោក Mahathir Mohamad អាយុ ៩២ ឆ្នាំ បានធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាណត្តិថ្មី។
លោក Mahathir Mohamad ធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី - ảnh 1 លោក Mahathir Mohamad ធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី

នាយប់ថ្ងៃទី ១០ ឧសភា (តាមម៉ោងតំបន់) លោក Mahathir Mohamad អាយុ ៩២ ឆ្នាំ បានធ្វើសច្ចាប្រណិធានទទួលដំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាណត្តិថ្មី។ ពិធីសច្ចាប្រណិធានត្រូវបានធ្វើឡើងក្រមអធិបតីភាពដោយព្រះមហាក្សត្រម៉ាឡេស៊ី  Muhammad ទី V។ ទទួលដំណែងនៅអាយុ ៩២ ឆ្នាំ លោក Mahathir Mohamad ក្លាយទៅជាអ្នកប្រមុខរដ្ឋាភិបាលជើងចាស់បំផុតលើពិភពលោក។ ក្នុងឱកាសនេះ នាថ្ងៃទី ១០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារទូរលេខអបអរសាទរដល់លោក Mahathir Mohamad។ បន្ទាប់ពីម៉ាឡេស៊ីបានប្រកាសលទ្ធផលនៃការបោះឆ្នោតសភាជាន់ទាបបណ្ដាប្រទេសដូចជាអាមេរិកអង់គ្លេសសឹង្ហបុរីបានអបអរសាទរប្រជាជនម៉ាឡេស៊ីព្រមទាំងសម្តែងនូវគោលបំណងចង់សហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី Mahathir Mohamad៕

ប្រតិកម្មទៅវិញ

ផ្សេងៗ