លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump

(VOVWORLD) -នាព្រឹកថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ បន្ទាប់ពីសន្និសីទការសែតរួមជាមួយប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang នៅទីក្រុងហាណូយ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។
លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump - ảnh 1លោក Nguyen Phu Trong ទទួលជួបសន្ទនា
ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump 

នាព្រឹកថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ បន្ទាប់ពីសន្និសីទការសែតរួមជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅទីក្រុងហាណូយ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។

នៅទីនេះ លោក Nguyen Phu Trong បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Donald Trump ហើយចាត់ទុកថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សំខាន់ និងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម - អាមេរិក។ លោក Nguyen Phu Trong ស្នើឲ្យភាគីទាំងពីរ រួមជាមួយការយកចិត្តទុកដាក់លើកកំពស់ថែមទៀតប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនោះ ក៏គប្បីបន្តពង្រឹងជំនឿទុកចិត្តនយោបាយ ផ្លាស់ប្ដូរ ជួបប្រាស្រ័យជាន់ខ្ពស់ផងដែរ។ លោក Nguyen Phu Trong ក៏បានសម្ដែងក្ដីជឿជាក់ថា ទំនាក់ទំនងវៀតណាម - អាមេរិកនឹងបន្តអភិវឌ្ឍន៍ដ៏ល្អប្រសើរនាពេលខាងមុខ។

វីឯខ្លួនវិញ លោក Donald Trump បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីទឹកដី មនុស្ស និងសមិទ្ធិផលរបស់វៀតណាម។ លោក Donald Trump បានជូនដំណឹងជាមួយលោក Nguyen Phu Trong អំពីលទ្ធផលនៃកិច្ចចរចាជាមួយប្រធានរដ្ឋ លោក Tran Dai Quang ។ លោក Donald Trump បានឲ្យដឹងថា វៀតណាមនាំចេញហួសកំរិតទៅកាន់អាមេរិកជាសក្ខីភាពដែលបានសរឲ្យឃើញថាវៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងទៅ ហើយស្នើឲ្យវៀតណាមបង្កើនការនាំចូលនូវមុខទំនិញដែលអាមេរិកមានប្រៀបខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ