លោក Tran Thanh Man អបអរសាទរចំពោះស្ថាប័នសារព័ត៌មានក្នុងឱកាសទិវាសារព៌ត៌មានបដិវត្តន៍

(VOVWORLD) -នាល្ងាចថ្ងៃទី ១៥ មិថុនា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរចំពោះសមាគមអ្នកសារព័ត៌មានវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតមហាសាមគ្គីក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៩៣ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ មិថុនា)។
លោក Tran Thanh Man អបអរសាទរចំពោះស្ថាប័នសារព័ត៌មានក្នុងឱកាសទិវាសារព៌ត៌មានបដិវត្តន៍ - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man 

នៅក្នុងជំនួបទាំងនេះ លោក Tran Thanh Man បានឲ្យដឹងថា៖ ក្នុងការសហការជាមួយ រណសិរ្សមាតុភូមិវៀតណាមនោះ ជួរអ្នកសារព័ត៌មានបានជំរុញការឃោសនារាល់សកម្មភាពក្នុងចលនាប្រឡងប្រណាំង ជាពិសេសគឺចលនា ប្រជាជនទាំងមូលសមគ្គី កសាងជនបទថ្មី ទីក្រុងអរិយធម៌ និងជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមជាដើម។

លោក Tran Thanh Man មានបំណងថា៖ ស្ថាប័នសារព័ត៌មានទាំងអស់បន្តសហការយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ ដើម្បីជួយឃោសនារាល់ចលនាប្រឡងប្រណាំងដែលរណសិរ្សមាតុភូមិវៀតណាមបំផុសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ