លើកកំពស់ទំនាក់ទំនងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមជាមួយអាមេរិក

លើកកំពស់ទំនាក់ទំនងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមជាមួយអាមេរិក - ảnh 1
លោក Nguyen Sinh Hung និងប្រធានអចិន្ត្រៃកិត្តិយសព្រឹទ្ធសភាអាមេរិកលោក Patrick Leahy (រូបថត៖Vietnamplus)

(VOVworld) - នាថ្ងៃទី១១ កញ្ញា ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេង
វៀតណាមអំពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកនិងចូលរួមសន្និ
សីទប្រធានរដ្ឋសភាពិភពលោកលើកទី៤របស់ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Tran
Van Hang បានអះអាងថា ការដែលលោកប្រធានរដ្ឋសភាវៀតណាមចូលរួមសន្និ
សីទលើកនេះជាព្រឹត្តិការណ៍មានអត្ថន័យដ៏សែនសំខាន់។ដោយសារនៅទីនេះ
ប្រធានរដ្ឋសភាទាំងឡាយបានពិភាគ្សាអំពីដំណោះស្រាយ ដើម្បីអនុវត្តគោលដៅ
អភិវឌ្ឍន៍ដោយនិរន្តរភាពលើទូទាំងពិភពលោក។
នៅសន្និសីទលើកនេះ​ ប្រធានរដ្ឋសភានៃប្រទេសនានាវាយតំលៃខ្ពស់ចំពោះលទ្ធ
ផលនៃមហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) ដែលវៀត
ណាមរៀបចំឡើងនាដើមឆ្នាំ​ ដោយសារចាត់ទុកថាសេចក្ដីប្រកាសហាណូយ ឯក
សាររួមរបស់ IPU ១៣២ គឺជាសាររបស់រដ្ឋសភានៃប្រទេសទាំងឡាយផ្ញើរទៅ
សន្និសីទកំពូលរបស់អ.ស.បនាចុងខែកញ្ញាខាងមុខ ដើម្បីអមដំណើរជាមួយ
អ.ស.បក្នុងការកសាងនិងអនុវត្តគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាព។
ស្ដីពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក លោក Tran Van
 Hang បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅជំរុញដំណើរការអនុវត្ត
ការយល់ដឹងរួម លទ្ធផលដ៏ល្អប្រសើរដែលលោកអគ្គលេខាបក្ស Nguyen Phu
Trong និងប្រធានាធិបតីលោក Barack Obama ទទួលបាន។ស្ដីពីបញ្ហាសមុទ្រខាង
កើត អាមេរិកក៏គាំទ្រទស្សនៈ​ គោលជំហររបស់វៀតណាមក្នុងការដោះស្រាយ
ជំលោះនៅសមុទ្រ ដោយសន្តិវិធីនិងឈរលើមូលដ្ឋានគោរពច្បាប់ អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ