លើកដម្កើងជនបរិច្ចាកឈាមគំរូវៀតណាមឆ្នាំ២០១៥

(VOVworld) - នាយប់ថ្ងៃទី១៤ មិថុនា នៅរដ្ឋធានីហាណូយរបស់វៀតណាម គណៈ
កម្មការជាតិទទួលបន្ទុកការចលនាចរិច្ឆាកឈាមស្ម័គ្រចិត្ត បានរៀបចំពិធីលើក
ដម្កើងជនបរិច្ចាកឈាមគំរូវៀតណាមចំនួន១០០នាក់ឆ្នាំ២០១៥។ក្នុងឆ្នាំ២០១៤ជន
ស្ម័គ្រចិត្តលើទូទាំងប្រទេសបានបរិច្ចាកឈាមជាង១លានឯកតាសំដៅបម្រើការ
ពិនិត្យនិងព្យាបាលជំងឺ។លោក Tran Nguyen Hoa ពលរដ្ឋ ១នាក់នៅទីក្រុងហូជីមិញ
ដែលបានបរិច្ចាកឈាមចំនួន៧៤លើក បានរៀបរាប់ថា៖

“ខ្ញុំមានគោលបំណងរួមវិភាគទានសំរាប់សង្គមដោយមានគោលបំណងថា រាល់
តំណក់ ឈាមរបស់ខ្លួនត្រូវបានបញ្ជូនទៅមនុស្សនានាដែលត្រូវការដើម្បីព្យា
បាលជំងឺ។”
លើកដម្កើងជនបរិច្ចាកឈាមគំរូវៀតណាមឆ្នាំ២០១៥ - ảnh 1
បណ្ដាជនបរិច្ចាកឈាមគំរូវៀតណាមឆ្នាំ២០១៥

ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានស្នើរឲ្យស្ថាប័នសារព័ត៌មានមហាជនបន្តជំរុញ
ការងារ ឃោសនាអំពីផលប្រយោជន៍នៃការបរិច្ចាកឈាមផ្សាភ្ជាប់ទៅនឹងការ
ទទួលខុសត្រូវនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ