លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាមួយអង្គការសហប្រជាជាតិ

(VOVWORLD) - នារសៀលថ្ងៃ ទី៧ ខែកញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយអង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាមួយអង្គការសហប្រជាជាតិ - ảnh 1មេដឹកនាំប្រទេសសមាជិកអាស៊ាននិងអង្គការសហប្រជាជាតិអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ VGP/Nhat Bac)

អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យអង្គការសហប្រជាជាតិយកចិត្តទុកដាក់ពិសេស ហើយជួយឧបត្ថម្ភវៀតណាម និងប្រទេសដទៃទៀតក្នុងអាងទន្លេមេគង្គក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព លើកកំពស់សមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនីវ៉ូទឹកសមុទ្រ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long របស់

វៀតណាម។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយសមធម៌ (JETP) ដើម្បីផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ លោកនាយករដ្ឋមន្ត្រីមានបំណងថា អង្គការសហប្រជាជាតិនឹងបន្តគាំទ្រមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ សហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីលើកកម្ពស់តម្លៃឆ្ពោះទៅរកសន្តិភាព បង្កើនកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត បង្កើតស្តង់ដារនៃការប្រព្រឹត្តរវាងប្រទេសនានាតាមស្មារតីគោរពច្បាប់។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបំពេញដោយជោគជ័យនូវការទទួលខុសត្រូវអន្តរជាតិដែលបានប្រគល់ឱ្យ ក្នុងនោះមានតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិឆ្នាំ ២០២៣-២០២៥។

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំប្រទេសអាស៊ាន និងដៃគូនានាបានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ានពីប្រទេសឥណ្ឌូនេស៊ីទៅឲ្យប្រទេសឡាវ។

នាយប់ថ្ងៃទី៧ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានចាកចេញពីប្រទេសឥណ្ឌូណេស៊ីវិលត្រឡប់មកប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ