លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ ប៉ូឡូញ ឆែក និងចូលរួមសន្និសីទ WEF នៅប្រទេសស្វីស

(VOVWORLD) - ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី ១៥-២៣ ខែមករា។
ក្រសួងការបរទេសវៀតណាមកាលពីថ្ងៃទី ១៣ ខែមករា បានចេញសេចក្តី ប្រកាសព័ត៌មានថា ទទួលការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ លោក Donald Tusk នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក លោក Petr Fiala ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាម នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉ូឡូញ សាធារណរដ្ឋឆែក និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស និងបំពេញការងារទ្វេភាគីនៅ ប្រទេសស្វីស។ ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី ១៥-២៣ ខែមករា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ