លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ប្រកាន់ខ្ជាប់នូវគោលដៅកំណើនលើសពី ១០%
(VOVWORLD) - ប្រកាន់ខ្ជាប់នូវគោលដៅកំណើនពី ១០% ឡើងទៅ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងការធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។
កិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ)។ (រូបថត៖ VOV) |
នេះគឺជាភារកិច្ចស្នូលសម្រាប់រយៈពេលខាងមុខ ដែលបានសង្កាត់ធ្ងន់ដោយនាយករដ្ឋមន្រ្តី
វៀតណាមលោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ)។ នេះគឺជាកិច្ចប្រជុំដំបូងរបស់រដ្ឋាភិបាលក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ទីស្នាក់ការគណៈកម្មាធិការប្រជាជននៃខេត្តក្រុងចំនួន ៣៤។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ VOV) |
ធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើចំណុចវិជ្ជមាននៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកុម្ភៈ និងរយៈពេលពីរខែដើមឆ្នាំ។ ក្នុងនោះ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សា អតិផរណាត្រូវបានគ្រប់គ្រង និងតុល្យភាពសំខាន់ៗត្រូវបានធានា។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ជាមធ្យមក្នុងរយៈពេល២ខែដើមឆ្នាំ បានកើនឡើង ៣%; ទីផ្សាររូបិយវត្ថុ និងអត្រាប្តូរប្រាក់នៅតែមានស្ថេរភាពជាមូលដ្ឋាន; ទំហំសរុបនៃការនាំចូលនិងនាំចេញបានឈានដល់ ១៥៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២២,២%; ការវិនិយោគនិងអភិវឌ្ឍបន្តសម្រេចបានលទ្ធផលវិជ្ជមាន; ចំនួនសហគ្រាសនិងអាជីវកម្មលក្ខណៈគ្រួសារដែលចូលរួមទីផ្សារបានកើនឡើងគួរឱ្យកត់សម្គាល់... ក្នុងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យបណ្ដាក្រសួង វិស័យ និងមូលដ្ឋាន យកចិត្តទុកដាក់ចំពោះកត្តាដែលប៉ះពាល់អវិជ្ជមានដល់វៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតលើពិភពលោក។
“ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុ ធនាគាររដ្ឋ គួរតែប្រកាសជាសាធារណៈអំពីការកំណត់កំណើនឥណទានសម្រាប់ឆ្នាំ ២០២៦ ទាំងមូល ហើយកែសម្រួលឲ្យមានភាពបត់បែន ទាន់ពេលវេលា មានប្រសិទ្ធភាព និងសមស្របទៅនឹងស្ថានភាពជាក់ស្តែង។ ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចគឺជាគោលដៅដ៏សែនសំខាន់និងបន្តបន្ទាប់។ លើសពីនេះ ម្ចាស់ការប្រតិបត្តិ រក្សាស្ថិរភាពអត្រាការប្រាក់ អត្រាប្តូរប្រាក់ និងឥណទានប្រកបដោយភាពបត់បែននិងសមហេតុផល”៕