លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

          (VOV)_នាយប់ថ្ងៃទី៧ មេសា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev រួម
ជាមួយគណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី បានចាកចេញពីទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៥​
ដល់ថ្ងៃទី៧មេសា។ ក្នុងរយៈពេលស្នាក់នៅវៀតណាម លោកនាយករដ្ឋមន្ត្រី​ Dmitry
Medvedev​ ​បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសម្ដែង​ការ
គួរសមចំពោះអគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋ Truong Tan Sang និង
ប្រធានរដ្ឋសភា Nguyen Sinh Hung។ នៅជំនួបប្រាស្រ័យទាំងនេះ ​ភាគី​ទាំងពីរបន្ត
អះអាងនូវគោលជំហរមុនក៏ដូចជាក្រោយគឺបង្កើនថែមទៀត​ទំ​នាក់​ទំនងដៃគូយុទ្ធ
សាស្ត្រលើគ្រប់វិស័យ វៀតណាម-រុស្ស៊ី បំពេញផល​ប្រយោជន៍​យូរអង្វែងរបស់ប្រ
ជាជននៃប្រទេសទាំងពីរ ក៏ដូចជា បន្តខំប្រឹងប្រែង​ជំរុញកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពបន្តរក្សានិងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ
គ្រប់ជាន់ថ្នាក់ រួមសហការយ៉ាងស្អិតរមួត និង​គាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរ
ជាតិ។ ភាគីទាំងពីរបានឯកភាពជំរុញល្បឿនចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី រវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក្នុងពាក់
កណ្ដាល ដើមឆ្នាំ២០១៥ ខំប្រេងប្រែងនាំតំលៃប្រាក់​ពាណិជ្ជកម្មទ្វេភាគីឡើងដល់
១០ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០…លៗ។ ភាគីទាំងពីរក៏បានមូលមតិ
ជាឯកច័ន្ទដែរថា៖ រាល់ជំលោះនៅសមុទ្រខាងកើត ត្រូវដោះស្រាយដោយសន្តិវិធី
 ដោយឈរលើគ្រឹះដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការ​សហប្រជា
ជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ លាតត្រដាងអនុវត្តដោយគ្រប់គ្រាន់និងប្រសិទ្ធិ
ភាពនូវ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រ​ខាងកើត
 ( DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត ( COC) យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ