លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលអញ្ជើញផ្ញើរសារលិខិតស្ងើចសរសើរខេត្ត Ben Tre ដោយបានជួយជម្រោមជ្រែងចលនាដាំដើមឈើ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវគោលបំណងថា បណ្ដាតំបន់ ស្ថាប័ន អង្គការនិងប្រជាជនលើទូទាំងប្រទេសបន្តមានវិធីប្រកប ដោយ ភាពច្នៃប្រឌិត ប្រសិទ្ធភាព ដើម្បីគៀរគរប្រភពធនធានបានយ៉ាងច្រើន សម្រាប់ការដាំដើមឈើ ព្រៃ និងការពារបរិស្ថានធម្មជាតិ។ 
លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលអញ្ជើញផ្ញើរសារលិខិតស្ងើចសរសើរខេត្ត Ben Tre ដោយបានជួយជម្រោមជ្រែងចលនាដាំដើមឈើ - ảnh 1ពិធីបំផុសចលនាដាំដើមឈើចំនួន១០លានដើមនៅក្នុងភូមិសាស្ត្រខេត្ត Ben Tre
នៅថ្ងៃទី២ មករា ឆ្នាំ២០២១។ (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទើបនឹងបានផ្ញើរសារលិខិត ស្ងើចសរសើរខេត្ត Ben Tre ដោយបានសម្របសម្រួលជាមួយផតថលព័ត៌ មានអេឡិចត្រូនិកនៃរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានា រៀបចំដោយជោគ ជ័យនូវពិធីបំផុសចលនាដាំដើមឈើចំនួន១០លានដើមនៅក្នុងភូមិសាស្ត្រខេត្ត។
        នៅក្នុងសារលិខិត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន ស្ងើចសរសើរខេត្ត Ben Tre ដែលជាតំបន់ដើមដំបូងក្នុងទូទាំងប្រទេស បំផុសកម្មវិធីជួយជ្រោមជ្រែង អនុវត្តគំនិតផ្ដួចផ្ដើមរបស់លោក នាយករដ្ឋមន្រ្តីស្ដីពីការដាំដើមឈើចំនួន១ពាន់លានដើមក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលរួមចំណែក ដល់ចលនា “បុណ្យតេតដាំដើមឈើ” តាមពាក្យ ទូន្មានរបស់លោកប្រធានហូជីមិញ។
        លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវគោលបំណងថា បណ្ដាតំបន់ ស្ថាប័ន អង្គការនិងប្រជាជន លើទូទាំងប្រទេសបន្តមានវិធីប្រកបដោយ ភាពច្នៃប្រឌិត ប្រសិទ្ធភាព ដើម្បីគៀរគរប្រភពធនធានបានយ៉ាងច្រើន សម្រាប់ការដាំដើមឈើ ព្រៃ និងការពារបរិស្ថានធម្មជាតិ។ ប្រជាជនម្នាក់ៗ ខិតខំដាំនិងថែទាំដើមឈើយ៉ាងហោចណាស់១ដើម គ្រួសារនីមួយៗមាន ផ្នែកបៃតងមួយ ហើយទីប្រជុំជននីមួយៗមានតំបន់បៃតងមួយ ដើម្បីធ្វើឲ្យ ប្រទេសជាតិកាន់តែស្រស់បំព្រង ព្រមទាំងចូលរួមចំណែកដល់ការការពារ ភពផែនដី ដែលជាដំបូលផ្ទះរួមរបស់មនុស្សលោកទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ