លោកប្រធានរដ្ឋ៖ "កសាងសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ មនុស្សសាស្ត្រនិងទំនើប"

(VOVWORLD) - អញ្ជើញចូលរួមនិងថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានលើកសរសើរអ្នកនិពន្ធដែលបានឈ្នះរង្វាន់សារព័ត៌មានជាតិឆ្នាំ ២០២២; ហើយចាត់ទុកថា ស្នាដៃដែលទទួលបានជ័យលាភីបន្តបង្ហាញពីលក្ខណៈបដិវត្តន៍ សមត្ថភាពច្នៃប្រឌិត និងការលះបង់ដោយមិនចេះនឿយណាយរបស់អ្នកសារព័ត៌ មាន។

លោកប្រធានរដ្ឋ៖ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ថ្លែងនៅពិធីប្រគល់រង្វាន់។ (រូបថត៖ VOV)
នាយប់ថ្ងៃទី ២១ មិថុនា នៅវិមានវប្បធម៌មិត្តភាពទីក្រុងហាណូយ ពិធីប្រគល់ ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៧ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅក្នុងឱកាសរំលឹក ខួបលើកទី ៩៨ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥-ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣)។
អញ្ជើញចូលរួមនិងថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានលើកសរសើរអ្នកនិពន្ធដែលបានឈ្នះរង្វាន់សារព័ត៌មានជាតិឆ្នាំ ២០២២; ហើយចាត់ទុកថា ស្នាដៃដែលទទួលបានជ័យលាភីបន្តបង្ហាញពីលក្ខណៈបដិវត្តន៍ សមត្ថភាពច្នៃប្រឌិត និងការលះបង់ដោយមិនចេះនឿយណាយរបស់អ្នកសារព័ត៌មាន។
ក្នុងបរិបទដែលព័ត៌មានកាន់តែសម្បូរបែប ពហុវិមាត្រ ហើយព័ត៌មានមិនពិត កាន់តែច្រើនឡើងនោះ លោកប្រធានរដ្ឋបានក្រើនរំលឹកថា សារព័ត៌មានត្រូវមានភាព ម្ចាស់ការ មោះមុត ដើម្បីរកឃើញនិងព្យាករណ៍អំពីបញ្ហានានា ការពារយ៉ាងរឹងមាំនូវ មូលដ្ឋានសតិអារម្មណ៍របស់បក្ស តស៊ូយ៉ាងប្ដូរផ្ដាច់នឹងល្បិចកលខុសឆ្គង រួមចំណែក ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ ភាពអសកម្ម និងករិយាធិប តេយ្យ; ត្រូវតែជាកម្លាំងឈានមុខគេក្នុងការកសាង អភិវឌ្ឍវប្បធម៌វៀតណាម និង មនុស្សវៀតណាម៖ “នៅចំពោះមុខនិន្នាការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្របច្ចេកវិទ្យា ការ ប្រកួតប្រជែងដ៏ខ្លាំងក្លាពីផ្លាតហ្វមព័ត៌មានផ្សេងៗ និងការផ្លាស់ប្តូរឥរិយាបទក្នុងការ ទទួលព័ត៌មានរបស់សាធារណៈជន អ្នកសារព័ត៌មានម្នាក់ៗត្រូវតែសិក្សាស្រាវជ្រាវ ដោយខ្លួនឯង ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ច្នៃប្រឌិតដោយឥតឈប់ឈរ ប្រកបអាជីពដោយវិជ្ជាជីវៈ ផ្តល់ព័ត៌មានប្រកបដោយគុណភាព គួរឲ្យទុកចិត្ត និង បញ្ចុះបញ្ចូលនៅលើផ្លាតហ្វមប្រពៃណី ជាពិសេសផ្លាតហ្វមបច្ចេកវិទ្យាឌីជីថល ដើម្បី អាចទាក់ទាញ រក្សាការជឿទុកចិត្ត និងការគោរពរបស់សាធារណជន”។
ក្នុងពិធីនេះ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់ A ចំនួន ៨ រង្វាន់ B ចំនួន ២៤ រង្វាន់ C ចំនួន ៤៦ រង្វាន់លើកទឹកចិត្តចំនួន ៤៥ សម្រាប់ស្នាដៃសារព័ត៌មាន ឆ្នើមបំផុត។ វិទ្យុសម្លេង
វៀតណាមមានស្នាដៃចំនួន ៦ ដែលត្រូវបានលើកតម្កើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ