លោកប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង

                          

លោកប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង - ảnh 1

លោកTruong Tan Sang ប្រធានរដ្ឋវៀតណាម(រូបថត អិនធឺណែត)

Vovworld-រសៀលថ្ងៃទី១៩មិនា លោកTruong Tan Sang ប្រធានរដ្ឋវៀតណាមទទួល
ជួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោកChung Ui Hwa។ លោកTruong
Tan Sangបានអះអាងថា៖វៀតណាមមានការយកចិត្តទុកដាក៉ជាពិសេសដល់ទំនាក់
ទំនងសហប្រតិបត្តិការជាមួយ កូរ៉េខាងត្បូងដែលក្នុងនោះមានកិច្ចសហប្រិបត្តិការ
រវាងរដ្ឋសភានៃប្រទេសទាំង២ផង។លោកបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទាន
របស់ កូរ៉េខាងត្បូងចំពោះវៀតណាម លើគ្រប់វិស័យ។សម្ព័ន្ឋក្រុមហ៊ុនធំៗរបស់
កូរ៉េខាងត្បូងមានវត្តមាននិងធ្វើអាជីវកម្មនៅវៀតណាមប្រកបដោយប្រសិទ្ឋភាព។
លោកChung Ui Hwaអះអាងថា៖លទ្ឋផលដែលទទួលបានទាំងឡាយនឹងរួមចំណែក
ពង្រឹងបនិងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំង២ក៍ដូចជាទំនាក់ទំនងដៃគូ
យុទ្ឋសាស្រ្តរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ