លោកប្រធានរដ្ឋអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសមាជិកក្រុមប្រឹក្សាធុរកិច្ច APEC (ABAC)

(VOVWORLD) - ការសន្ទនាគឺជាសកម្មភាពប្រចាំឆ្នាំដែលធ្វើឡើងក្នុងក្របខណ្ឌនៃសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ដើម្បីឱ្យមេដឹកនាំស្តាប់អនុសាសន៍ និងមានការផ្លាស់ប្តូរមតិសំខាន់ៗជាមួយសហគមន៍ធុរកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ 
លោកប្រធានរដ្ឋអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសមាជិកក្រុមប្រឹក្សាធុរកិច្ច APEC (ABAC) - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចសន្ទនារវាង APEC និងថ្នាក់ដឹកនាំ ABAC (រូបថត៖ Thong Nhat/TTXVN)

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ APEC ផ្សេងទៀត បានចូលរួមកិច្ចសន្ទនាជាមួយសមាជិកក្រុមប្រឹក្សាធុរកិច្ច APEC (ABAC)។ ការសន្ទនាគឺជាសកម្មភាពប្រចាំឆ្នាំដែលធ្វើឡើងក្នុងក្របខណ្ឌនៃសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ដើម្បីឱ្យមេដឹកនាំស្តាប់អនុសាសន៍ និងមានការផ្លាស់ប្តូរមតិសំខាន់ៗជាមួយសហគមន៍ធុរកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅក្នុងកិច្ចសន្ទនានេះ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយឈរលើគោលការណ៍ និងច្បាប់ដោយមាន WTO ជាមជ្ឈភាព។ វៀតណាមជាប្រទេសមានសេដ្ឋកិច្ចបើកចំហ បានចុះហត្ថលេខានិងអនុវត្ត FTA ចំនួន ១៥ ជាមួយដៃគូជាង ៦០; បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិក APEC ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក្រោមចក្ខុវិស័យ APEC ២០៤០។ លោកប្រធានរដ្ឋបានស្នើឱ្យ ABAC បន្តលើកកម្ពស់តួនាទីសកម្មរបស់ខ្លួននៅក្នុង APEC ដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយ  សន្តិភាព  អភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ