លោកប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបកំណើតគម្រប់ ១៣៥ របស់លោកប្រធាន Ton Duc Thang

(VOVWORLD) - នាយប់ថ្ងៃទី ១៩ ខែសីហា នៅទីក្រុង Long Xuyen ខេត្ត An Giang បានប្រារព្ធពិធីរំលឹកខួបកំណើតគម្រប់ ១៣៥ ឆ្នាំ របស់លោកប្រធាន Ton Duc Thang (២០ សីហា ១៨៨៨ - ២០ សីហា ២០២៣)។ អញ្ជើញចូលរួមក្នុងពិធីនេះ មានប្រធានរដ្ឋ លោក Vo Van Thuong ព្រឹទ្ធាចារ្យបដិវត្តន៍ វីរៈអ្នកម្តាយវៀតណាម និងប្រជាជន An Giang មួយចំនួនធំ។

លោកប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបកំណើតគម្រប់ ១៣៥ របស់លោកប្រធាន Ton Duc Thang - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋបានចូលរួមពិធីរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតលោក Ton Duc Thang (រូបថត៖ qdnd.vn)

លោកប្រធាន Ton Duc Thang កើតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៨៨៨ នៅកោះ Ong Ho ភូមិ An Hoa ទីក្រុង Dinh Thanh សព្វថ្ងៃឃុំ My Hoa Hung ទីក្រុង Long Xuyen ខេត្ត An Giang ក្នុងគ្រួសារដែលសម្បូរទៅដោយប្រពៃណីស្នេហាជាតិ។

កាលជាកម្មករ លោកបានបង្កើតសហជីពសម្ងាត់ ដែលជាអង្គការសហជីពដំបូងគេនៃវណ្ណៈកម្មករ ហើយបានដឹកនាំការតស៊ូជាច្រើន លេចធ្លោគឺជាកូដកម្មនៅ Ba Son ដែលជាការកត់សម្គាល់នូវការអភិវឌ្ឍថ្មីអំពីអង្គការនៃវណ្ណៈកម្មករវៀតណាម។

នៅសាយហ្គោន  លោកប្រធាន Ton Duc Thang បានចូលរួមជាមួយសមាគមយុវជនបដិវត្តន៍វៀតណាម។ នៅចុងឆ្នាំ ១៩២៩ លោកត្រូវបានសត្រូវចាប់ឃុំឃែង ហើយនិរទេសទៅ Con Dao។ លោកនិងមិត្តរួមក្រុមរបស់ខ្លួនបានបង្កើតសាខាបក្សកុម្មុយនិស្តដំបូងគេនៅ Con Dao។

បន្ទាប់ពីបដិវត្តខែសីហាបានជោគជ័យ វិលត្រឡប់មកពី Con Dao វិញនៅឆ្នាំ ១៩៤៦ លោក  Ton Duc Thang ត្រូវបានផ្ទេរទៅកាន់ទីក្រុងហាណូយ។ នៅសម័យប្រជុំទីមួយនៃរដ្ឋសភានីតិកាលទី២ (ខែកក្កដា ឆ្នាំ ១៩៦០) លោកត្រូវបានជ្រើសតាំងជាអនុប្រធានរដ្ឋ។ បន្ទាប់ពីលោកប្រធានហូជីមិញទទួលមរណភាព (១៩៦៩) លោក Ton Duc Thang ត្រូវបានជ្រើសតាំងជាប្រធាននៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

លោកប្រធានរដ្ឋអញ្ជើញចូលរួមពិធីរំលឹកខួបកំណើតគម្រប់ ១៣៥ របស់លោកប្រធាន Ton Duc Thang - ảnh 2ការសម្តែងសិល្បៈក្នុងកម្មវិធី (រូបថត៖ qdnd.vn)

ថ្លែងមតិក្នុងពិធីនេះ លេខាគណៈកម្មាធិការបក្សខេត្ត An Giang លោក Le Hong Quang បានអះអាងថា អស់រយៈពេលជិត ៧០ ឆ្នាំនៃការបន្តចូលរួមសកម្មភាពបដិវត្តន៍ លោកប្រធាន Ton Duc Thang គឺជាគំរូដ៏ភ្លឺស្វាងនៃស្មារតីស្នេហាជាតិ តែងតែលះបង់ក្នុងបុព្វហេតុបដិវត្តន៍ និងបានប្រជាជនគោរពស្រឡាញ់។

តាមគំរូរបស់លោកប្រធានTon Duc Thang អាជ្ញាធរនិងប្រជាជនខេត្ត An Giang នឹងរួបរួមសាមគ្គី លើកកំពស់ស្មារតីថាមវន្ត និងគំនិតច្នៃប្រឌិត ឆ្លៀតឱកាស និងកសាងខេត្តឱ្យកាន់តែសម្បូរសប្បាយ ស្រស់ស្អាត-អារិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ