លោកអគ្គលេខាបក្ស To Lam ទទួលជួបប្រធានាធិបតីទីម័រខាងកើតលោក Jose Ramos-Horta
(VOVWORLD) - មេដឹកនាំទាំងពីរបានឯកភាពគ្នាឆ្ពោះទៅរកការបង្កើតយន្តការទ្វេភាគីថ្មី ស្របតាមតម្រូវការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ទាញយកសក្តានុពលនៃកិច្ច សហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសកសិកម្ម ការនេសាទ ការ កែច្នៃម្ហូបអាហារ ជលផល ទូរគមនាគមន៍ ការអប់រំ ប្រេងឧស្ម័ន ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ អាកាសចរណ៍ ថាមពល ការអប់រំ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន។ ល។
លោកអគ្គលេខាបក្ស To Lam ទទួលជួបប្រធានាធិបតីទីម័រខាងកើត
លោក Jose Ramos-Horta។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta ក្នុងឱកាសដែលលោកប្រធានាធិបតី អញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ នៅទីក្រុងហាណូយ (ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam ជឿជាក់ថា ទីម័រខាងកើតនឹងឆាប់អនុវត្តន៍បាននូវ “ផែនការអភិវឌ្ឍន៍ យុទ្ធសាស្ត្រដំណាក់កាល ២០១១ - ២០៣០” ជាមួយនឹងការប្ដេជ្ញាចិត្តកសាងប្រទេស ប្រជាធិបតេយ្យ សមាហរណកម្មយ៉ាងសកម្មនៅក្នុងតំបន់ និងពិភពលោក; អះអាងថា វៀតណាមគាំទ្រទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗនេះ។
មេដឹកនាំទាំងពីរបានឯកភាពគ្នាឆ្ពោះទៅរកការបង្កើតយន្តការទ្វេភាគីថ្មី ស្របតាមតម្រូវការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ទាញយកសក្តានុពលនៃកិច្ច សហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសកសិកម្ម ការនេសាទ ការ កែច្នៃម្ហូបអាហារ ជលផល ទូរគមនាគមន៍ ការអប់រំ ប្រេងឧស្ម័ន ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ អាកាសចរណ៍ ថាមពល ការអប់រំ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន។ ល។
ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV) |
លោកប្រធានាធិបតី Jose Ramos-Horta បានអះអាងថា ទីម័រខាងកើត វាយ តំលៃខ្ពស់និងមានបំណងចង់បន្តពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើរជាមួយវៀត ណាម; ឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបង្កើតការផ្លាស់ប្តូរថ្មីក្នុងកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ; ពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលខ្លាំងដូចជា៖ ការវិនិយោគ ហិរញ្ញវត្ថុ កសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ; មានបំណងថា វៀតណាមបន្តចែករំលែកបទ ពិសោធន៍ និងជួយឧបត្ថម្ភទីម័រខាងកើតក្នុងការអភិវឌ្ឍធនធានមនុស្ស ធានាសន្តិសុខ ស្បៀងអាហារ និងកាត់បន្ថយភាពក្រីក្រ។
លោកប្រធានាធិបតីបានអះអាងថា ទីព័រខាងកើត គាំទ្រយ៉ាងពេញទំហឹងចំពោះ បេក្ខភាពរបស់វៀតណាមចំពោះយន្តការពហុភាគីនានា រួមទាំងទីភ្នាក់ងារអង្គការ សហប្រជាជាតិផងដែរ៕