លោកអគ្គលេខាបក្ស To Lam បំពេញដំណើរទស្សនកិច្ចការងារនៅខេត្ត Ha Giang
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ នៅខេត្ត Ha Giang លោកអគ្គលេខាបក្ស To Lam បាន អញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត ស្តីពីលទ្ធផល អនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្ខភាគខេត្ត និងទិសដៅសំខាន់ៗសម្រាប់ឆ្នាំ២០២៥។
លោកអគ្គលេខាបក្ស To Lam ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)
|
លោកអគ្គលេខាបក្ស To Lam បានស្នើថា នាពេលខាងមុខ មូលដ្ឋានគួរតែផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រីកសក្តានុពល បញ្ចេញធនធានទាំងអស់ និង អភិវឌ្ឍន៍ខេត្ត Ha Giang គ្រប់ជ្រុងជ្រោយ ខិតខំប្រឹងប្រែងយ៉ាងហោចណាស់ស្មើនឹង កម្រិតមធ្យមនៃប្រទេសទាំងមូល។ លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា៖
“អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្មពហុមុខងារ ប្រកបដោយនិរន្តរភាព៖ ផ្តោតលើការ អភិវឌ្ឍកសិកម្មឆ្លាតវៃ ពិសេស សរីរាង្គ សុវត្ថិភាព ដោយផ្សារភ្ជាប់នឹងការអភិវឌ្ឍ ទេសចរណ៍។ ផ្តោតលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។ Ha Giang ក៏ត្រូវផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារ ព្រំដែន អភិវឌ្ឍន៍សេវាកម្មឡូជីស្ទីក ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការអប់រំ និងហេដ្ឋា រចនាសម្ព័ន្ធឆ្លាតវៃ។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកគឺ កាន់តែមានសារៈសំខាន់សម្រាប់តំបន់ឆ្ងាយដាច់ស្រយាលដូចជា Ha Giang។ ផ្តោត លើការគ្រប់គ្រង និងអភិវឌ្ឍព្រៃឈើ ធនធានទឹក ទាំងនេះគឺជាធនធានដ៏មានតម្លៃពីរ ដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនាពេលអនាគត របស់ Ha Giang”។
ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស To Lam ថ្នាក់ដឹកនាំក្រសួងនគរបាល និងក្រសួងការពារប្រទេស បានប្រគល់អំណោយចំនួន២០ កញ្ចប់ជូនគ្រួសារដែលមាន គុណូបការៈ គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រនៅមូលដ្ឋានផងដែរ៕