English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

13°C - 16°C

លោកអគ្គលេខាបក្ស To Lam អញ្ជើញជួបសវនាការជាមួយប្រធានាធិបតី និង ប្រធានរដ្ឋសភាសិង្ហបុរី

(VOVWORLD) - នារសៀលថ្ងៃទី១២ ខែមីនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ សិង្ហបុរី អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam បានជួបសវនាការជាមួយ ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam។
លោកអគ្គលេខាបក្ស To Lam អញ្ជើញជួបសវនាការជាមួយប្រធានាធិបតី និង ប្រធានរដ្ឋសភាសិង្ហបុរី - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam បានជួបសវនាការជាមួយ ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam។ (រូបថត៖ TTXVN)
លោកប្រធានាធិបតី Tharman Shanmugaratnam បានសង្កត់ធ្ងន់ថា ការដែលប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានជួយបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ ដោយរំលឹកឡើងវិញពីចំណាប់អារម្មណ៍ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាមនោះ លោកប្រធានាធិបតី Tharman Shanmugaratnam បានសម្តែងនូវជំនឿជាក់ថា វៀតណាមនឹងរក្សាឋានៈរបស់ខ្លួនជា ប្រទេសដែលមានសេដ្ឋកិច្ចដ៏ស្វាហាប់បំផុតនៅក្នុងតំបន់ ជាមួយនឹងឋានៈអន្តរជាតិកាន់តែខ្ពស់។
លោកអគ្គលេខាបក្ស To Lam អញ្ជើញជួបសវនាការជាមួយប្រធានាធិបតី និង ប្រធានរដ្ឋសភាសិង្ហបុរី - ảnh 2ទិដ្ឋភាពនៅជំនួបសវនាការ។ (រូបថត៖ TTXVN)
រីឯខ្លួនវិញ លោកអគ្គលេខាបក្ស To Lam បានយល់ស្របនឹងមតិយោបល់របស់ លោកប្រធានាធិបតី Tharman Shanmugaratnam អំពីការពង្រឹងសាមគ្គីភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជាមួយបណ្តាប្រទេសក្នុងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីលើកកំពស់សមត្ថភាព ភាពខ្លួនទីពឹងខ្លួន និងភាព ម្ចាស់ការ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមពីខាងក្រៅ។ លោកអគ្គលេខាបក្សបាន លើកឡើងនូវទិសដៅសំខាន់ៗ និងវិធានការជាក់លាក់ដើម្បីអនុវត្តន៍ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបតែបានបង្កើតឡើង រួមទាំងការនាំ ប្រទេសទាំងពីរក្លាយជាដៃគូត្រួសត្រាយនៅក្នុងតំបន់ក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងថាមពល ការតភ្ជាប់ទិន្នន័យ ការ ផលិតបន្ទះឈីប semiconductor បច្ចេកវិទ្យាថ្មី និងបញ្ញាសិប្បនិម្មិតផងដែរ។
មុននោះ លោកអគ្គលេខាបក្ស To Lam បានជួបសវនាការជាមួយប្រធាន រដ្ឋសភាសិង្ហបុរី លោក Seah Kian Peng។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា វៀត ណាម និងសិង្ហបុរីចែករំលែកភាពស្រដៀងគ្នាជាច្រើនលើតម្លៃ វប្បធម៌ និងចក្ខុវិស័យ អភិវឌ្ឍន៍ ក៏ដូចជាគោលជំហររួមលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើន។ ភាគីទាំងពីរ ពេញចិត្តចំពោះលទ្ធផលវិជ្ជមាន និងជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យជាច្រើនក្នុងរយៈពេលកន្លងមក។
នារសៀលថ្ងៃទី១២ ខែមីនា នៅសិង្ហបុរី លោកអគ្គលេខាបក្ស To Lam បានជួប សន្ទនាការងារជាមួយអតីតនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ទីប្រឹក្សាជាន់ខ្ពស់នៃ គណបក្សសកម្មភាពប្រជាជនសិង្ហបុរី លោក Lee Hsien Loong និងទទួលជួបជាមួយ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី លោក Teo Chee Hean៕

ប្រតិកម្មទៅវិញ

ផ្សេងៗ