លោក​អគ្គលេខាបក្ស​ តូ ឡឹម​ និង​លោកជំទាវ នឹង​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ចផ្លូវ​ការ​នៅប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី

(VOVWORLD) - ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី៧ ខែមីនា ដោយបញ្ជាក់ថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី លេខាធិការដ្ឋានអាស៊ាន និងសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា។ 

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រធានគណបក្សចលនាមហាឥណ្ឌូណេស៊ី (Gerindra) លោក Prabowo Subianto អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) លោក Lawrence Wong ។

លោក​អគ្គលេខាបក្ស​ តូ ឡឹម​ និង​លោកជំទាវ នឹង​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ចផ្លូវ​ការ​នៅប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវ។ រូបថត៖ VNA

យោងតាមអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Manh Cuong នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទៅប្រទេសឥណ្ឌូនេស៊ីក្រោយរយៈពេលជិត ៨ ឆ្នាំ (ចាប់ពីខែសីហា ឆ្នាំ ២០១៧មក) ទៅកាន់សិង្ហបុរី ក្រោយរយៈពេលជិត ១៣ ឆ្នាំ (ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១២) និងជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ហើយក៏ជាលើកទីមួយដែរដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបានធ្វើដំណើរទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី និងខួប ៣០ឆ្នាំនៃទិវាវៀតណាមចូលរួមអាស៊ាន ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងដំណើរការសមាហរណកម្មតំបន់ និងអន្តរជាតិ។

អនុរដ្ឋមន្ត្រី Nguyen Manh Cuong បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម លើកនេះបានបង្ហាញពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងបរទេស ការយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយប្រទេសជិតខាងក្នុងតំបន់របស់បក្សនិងរដ្ឋវៀតណាម រួមទាំងដៃគូសំខាន់ចំនួនពីរគឺឥណ្ឌូនេស៊ី និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះក៏បានបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់អាស៊ានក្នុងគោលនយោបាយការបរទេសរបស់វៀតណាម បង្ហាញយ៉ាងមុតមាំនូវស្មារតីសកម្ម ទំនួលខុសត្រូវ និងភាពច្នៃប្រឌិតរបស់វៀតណាម ជាមួយនឹងការរួមវិភាគទានជាក់ស្តែង រួមដៃគ្នាដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នានាពេលអនាគតរបស់អាស៊ាន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ