លោកឧបនាយករដ្ឋមន្ត្រី Hoang Trung Hai៖ កែលំអជីវភាពរស់នៅរបស់ជនរួមជាតិភាគតិច

លោកឧបនាយករដ្ឋមន្ត្រី Hoang Trung Hai៖ កែលំអជីវភាពរស់នៅរបស់ជនរួមជាតិភាគតិច - ảnh 1
លោក ឧបនាយករដ្ឋមន្ត្រីកំពុងស្តាប់របាយការណ៍អំពីស្ថានភាពអភិវឌ្ឍន៍
ដើម Macadamia (Mac ca) នៅស្រុក Tuy Duc ខេត្ត Dak Nong (រូបថតៈ vov)


(VOVworld)- ត្រូវលើកកំពស់ជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច
ដែលទទួលគ្រប់គ្រងនិងការពារព្រៃ។ នេះជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋ មន្ត្រីវៀតណាមលោក Hoang Trung Hai ក្នុងពេលអញ្ជើញទៅពិនិត្យនូវការគ្រប់គ្រង
ការពារព្រៃ និងអភិវឌ្ឍន៍ដើម Macadamia (Mac ca) នៅស្រុក  Tuy Duc ខេត្ត Dak
Nong នាថ្ងៃទី៨មេសា។​នៅទីនេះ លោក Hoang Trung Hai បានបញ្ជាណែនាំឲ្យខេត្ត
Dak Nong និងស្រុក Tuy Duc ត្រូវស្វែងរកដំណោះ ស្រាយ ដើម្បីជួយបងប្អូនជាជន
ជាតិភាគតិចដែលទទួលគ្រប់គ្រង ការពារព្រៃ មានចំណូលខ្ពស់ និងកែលំអជីវភាព
រស់នៅ។ លោក Hoang Trung Hai ក៏បានអញ្ជើញទៅទស្សនានិងពិនិត្យចំការបណ្តុះ
ដើមឈើររបស់ក្រុមហ៊ុនភាគហ៊ុន Mac ca Nu Hoangនៅឃុំ Quang Tam។ ក្រោយ
ពេលបានស្តាប់តំណាងក្រុមហ៊ុននិងថ្នាក់ដឹកនំាំតំបន់ជូនដំណឹងជាក់ស្តែងអំពីផ្ទៃដី
៤រយហិកតាដាំដើម Macadamia និងកំពុងត្រៀមដាំ Macadamiaថ្មីលើផ្ទៃដី២រយហិក
តាទៀត លោក Hoang Trung Hai បានក្រើនរំលឹកថ្នាក់ដឹកនាំតំបន់ និងស្ថាប័នមាន
សមត្ថកិច្ចនានា ក៏ ដូចជាប្រជាកសិករត្រូវប្រុងប្រយ័ត្នក្នុងការអភិវឌ្ឍន៍ប្រភេទដើម
ឈើនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ