លិចទូកមួយគ្រឿងនៅក្នុងសមុទ្រប្រទេសតួកគីដោយសម្លាប់មនុស្ស ១១ នាក់

(VOVWORLD) - យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា ទូកលិចបានលិចគឺចេញពីតំបន់សមុទ្រ Cesme ដែលជារមណីយដ្ឋានល្បីល្បាញមួយនៅភាគខាងលិចប្រទេសតួកគី នៅទល់មុខនឹងកោះ Chios របស់ក្រិក។

ជនចំណាកស្រុកចំនួន ១១ នាក់ក្នុងនោះមានកុមារចំនួន ៨ នាក់ ត្រូវបានស្លាប់នៅពេលទូករបស់ពួកគេលិចនៅសមុទ្រ Aegean នៅនៅឯតំបន់សមុទ្រប្រទេសតួកគី។ មានមនុស្ស ៨ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះក្នុងហេតុការនេះ។ យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា ទូកលិចបានលិចគឺចេញពីតំបន់សមុទ្រ Cesme ដែលជារមណីយដ្ឋានល្បីល្បាញមួយនៅភាគខាងលិចប្រទេសតួកគី នៅទល់មុខនឹងកោះ Chios របស់ក្រិក។ បច្ចុប្បន្ននេះ ជនរងគ្រោះមិនស្គាល់សញ្ជាតិនៅឡើយទេ។ ប៉ុន្មានម៉ោងមុននេះ ឆ្មាំឆ្នេរសមុទ្រក្រិកបានបញ្ជាក់ថាមនុស្សយ៉ាងតិច ១២ នាក់ត្រូវបានស្លាប់និង ២១ នាក់ទៀតត្រូវបានជួយសង្គ្រោះ នៅពេលទូកដែលមានជនចំណាកស្រុកត្រូវបានលិចនៅតំបន់សមុទ្រអ៊ីតាលីនៅមេឌីទែរ៉ាណេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ